ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តាម​របាយការណ៍​របស់​ក្រសួងផែនការ​បានបង្ហាញ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១​បាន​បង្ហាញថា​ប្រជាជន​កម្ពុជា​ដែលមាន​អាយុ ១០០​ឆ្នាំ​ឡើង គឺមាន​ចំនួន ៣១៤៣​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងចំណោម​បណ្ដា​រាជធានី ខេត្ត ទាំង ២៥ គឺ​រាជធានី​ភ្នំពេញ​មាន​ចំនួន​មនុស្ស​ចាស់​ពី​អាយុ ១០០​ឆ្នាំ​ឡើង ច្រើនជាងគេ​បន្ទាប់មក​ខេត្តសៀមរាប ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកណ្តាល ។

​លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ និង​ជា​អគ្គនាយក​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ បាន​មានប្រសាសន៍​បញ្ជា​ក់នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា នេះ​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការធ្វើជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ បាន​បង្ហាញថា កម្ពុ​ជាមាន​ប្រជាជន​ដែលមាន​អាយុ ១០០​ឆ្នាំ​ឡើង​ចំនួន ៣.១៤៣​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ១.៨១៣​នាក់ និង ប្រុស ១.៣៣០​នាក់ ដែលជា​ទិន្នន័យ​មួយ​ដែល​នឹកស្មាន​មិន​ដល់​ថា កម្ពុ​ជាមាន​ប្រជាជន​អាយុ​វែង​ច្រើន​ដូច្នេះ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងផែនការ​បានបង្ហាញ​ថា ប្រជាជន​កម្ពុជា​ដែលមាន​អាយុ ១០០​ឆ្នាំ​ឡើង មាន​ចំនួន ៣.១៤៣​នាក់ ក្នុងនោះ​មានដូចជា ៖
១.​ខេត្តបន្ទាយមានជ័យ មាន​ចំនួន ១២៥​នាក់​
២. ខេត្តបាត់ដំបង មាន​ចំនួន ១៩១​នាក់
៣. ខេត្តកំពង់ចាម មាន​ចំនួន ២៤២​នាក់​
៤. ខេត្តកំពង់ឆ្នាំង មាន​ចំនួន ១០៣​នាក់​
៥. ខេត្តកំពង់ស្ពឺ មាន​ចំនួន ១២២​នាក់
៦. ខេត្តកំពង់ធំ មាន​ចំនួន ១៤៨​នាក់​
៧. ខេត្តកំពត មាន​ចំនួន ១២៧​នាក់​
៨. ខេត្តកណ្តាល មាន​ចំនួន ២២០​នាក់​
៩. ខេត្តកោះកុង មាន​ចំនួន ១៦​នាក់​
១០. ខេត្តក្រចេះ មាន​ចំនួន ៩៧​នាក់​
១១. ខេត្ត​មណ្ឌល​គី​រី មាន​ចំនួន ២០​នាក់​
១២. រាជធានី​ភ្នំពេញ មាន​ចំនួន ៤៦២​នាក់​
១៣. ខេត្តព្រះវិហារ មាន​ចំនួន ៦៧​នាក់​
១៤. ខេត្តព្រៃវែង មាន​ចំនួន ១៦៣​នាក់​
១៥. ខេត្តពោធិសាត់ មាន​ចំនួន ៨១​នាក់​
១៦. ខេត្ត​រតនគីរី មាន​ចំនួន ៤៤​នាក់​
១៧. ខេត្តសៀមរាប មាន​ចំនួន ២៦៧​នាក់
១៨. ខេត្តព្រះវិហារ មាន​ចំនួន ៣៧​នាក់​
១៩. ខេត្តស្ទឹងត្រែង មាន​ចំនួន ៣៤​នាក់​
២០. ខេត្តស្វាយរៀង មាន​ចំនួន ៧៥​នាក់​
២១. ខេត្តតាកែវ មាន​ចំនួន ១៧៩​នាក់​
២២. ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ៥៩​នាក់​
២៣.​ខេត្ត​កែប មាន​ចំនួន ៣​នាក់​
២៤. ខេត្ត​ប៉ៃលិន មាន​ចំនួន ១១​នាក់
២៥. ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន ២៥០​នាក់​
​ប្រភព​ដដែល​បាន​បញ្ជាក់ថា ចំនួន​សរុប​ប្រជាជន​នៅលើ​ទឹកដី​កម្ពុជា​បាន​រាប់​ជាក់ស្តែង​នាយ​ប់​ថ្ងៃ​ជំរឿន​អធ្រាត្រ​ម៉ោង​សូន្យ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ មាន​ចំនួន​សរុប ១៥.៥៥២.២២១​នាក់ ក្នុងនោះ​ប្រុស​ចំនួន ៧.៥៧១.៨៣៧​នាក់ និង​ស្រី​ចំនួន ៧.៩៨០.៣៧៤​នាក់​៕ សរន​ សកម្មភាពនាំអំណោយរបស់សម្តេចតេជោហ៊ុន សែន ទៅជូនលោកតាលោកយាយដែលមានអាយុចាប់១០០ឆ្នាំនេះពេលកន្លងទៅ(រូបថតឯកសារ)