ដោយៈ​សុផល​/​ភ្នំពេញ​៖​ ព្រី​នស៍ ហូល​ឌី​ង គ្រុប (“​ព្រី​នស៍ គ្រុប​”) ដែលជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុង ចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាសថា អ្នក ឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi – 陈志公爵) ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍ គ្រុបត្រូវបានគេទទួល ស្គាល់​ ថា​ជា​សហគ្រិន​ឆ្នើម​ក្នុង​ប្រភេទ​នៃ​ពហុ​ក្រុមហ៊ុន​ប្រចាំឆ្នាំ នៅក្នុង​កម្មវិធី​ពានរង្វាន់​អាជីវកម្ម​អន្តរជាតិ​ប្រចាំឆ្នាំ​២០២១​។

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi) គឺជា​សហគ្រិន​តែ​ម្នាក់​គត់​ដែលមាន​កិត្តិយស​នៅក្នុង​ប្រភេទ​ពាន រង្វាន់​មួយដែល​ត្រូវបាន​រៀបចំឡើង​ក្នុងការ​អបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​គ្រប់គ្រង​អាជីវកម្ម​ក្នុង​ ពហុ​វិស័យ​។ អ្នកឧកញ៉ា គឺជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​ទាំងបី​នៅ​តំបន់​អាស៊ីដែល​ត្រូវបាន គេទទួលស្គាល់​ចំពោះ​ភាពជា​សហគ្រិន​ក្នុង​វិស័យ​ផ្សេងៗ​ប្រកបដោយ​សក្តានុភាពក្នុងអំឡុងពេល ​ដែលមាន​ការ​ប្រឈម​ខ្លាំង​បំផុត​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ក្នុង​ភាពជា​អ្នកដឹកនាំ​នៃ​សាជីវ កម្ម​។អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi)ស្ថិតក្នុង​ចំណោម​រលក​នៃ​អ្នកដឹកនាំ​ជំនាន់​ថ្មីនៃ​ពហុ​ក្រុមហ៊ុន​ដែល​កំពុង​ត្រូវបាន​ពិចារណា​អំពី​វិធីសាស្ត្រ​សម្រាប់​អាជីវកម្ម​ថ្មីៗដែល​បង្កើតឱ្យមាន​ភាព​ខុសប្លែកគ្នា​ចំពោះ គោលដៅ​សង្គម​។​

​លើសពីនេះទៅទៀត សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏បាន​ឈ្នះ​ពានរង្វាន់​សំរិទ្ធ​នៅក្នុង​ប្រភេទ​នៃ​ការ ឆ្លើយតប​របស់​សាជីវកម្ម​ដែលមាន​តម្លៃ​បំផុត​ទៅនឹង​វិបត្តិ​នៃ​ជម្ងឺ​កូ​វីដ​-១៩ នៅ​រយៈពេល​បី (៣)​ខែ បន្ទាប់ពី​បាន​ធានា​មុន​នូវ​ការទទួលបាន​ជ័យលាភី​ក្នុងការ​ឆ្លើយតប​ល្អ​បំផុត​របស់​សាជីវកម្ម​ទៅនឹង​វិបត្តិ​នៃ​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​កម្មវិធី​ពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំ​លើក​ទី​៨ នា​ខែឧសភា​។​

​ពានរង្វាន់​អាជីវកម្ម​អន្តរជាតិ​ឆ្នាំ​២០២១ ទទួលបាន​ការចូលរួម​ជាង ៣,៨០០ ដែល​មកពី​អង្គការ​នានា​នៅក្នុង​ប្រទេស​ចំនួន​៦៣។ពានរង្វាន់ Gold Stevie Award របស់​អ្នកឧកញ៉ាចេ​ន ហ្ស៊ី (Chen Zhi ) ចំពោះ​ភាពជា​សហគ្រិន​ក្នុង​ប្រភេទ​នៃ​ពហុ​ក្រុមហ៊ុន​ប្រចាំឆ្នាំ និង​ពានរង្វាន់ Bronze Stevie Award របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នៅក្នុង​ប្រភេទ​នៃ​ការឆ្លើយតប​របស់​សាជីវកម្ម​ដែលមាន​តម្លៃ​បំផុត ត្រូវបាន​បញ្ចប់​រួចរាល់​បន្ទាប់ពី​មានការ​បោះឆ្នោត​អស់​រយៈពេល​ពីរ (២)​ខែ ដោយមាន​កិច្ចពិភាក្សា​ពី​ក្រុម​អ្នកជំនាញ និង​អ្នកធ្វើ​សេចក្តីសម្រេច​សំខាន់ៗ​ចំនួន ២៦០​រូប មកពី​ទូទាំង​ពិភពលោក​។​

​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​ផ្សេងៗ​ដែលជា​សមាជិក​របស់​សម្ព័ន្ធ​ត្រូវបាន​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី  អំពាវនាវ​ឱ្យ​បង្កើតឱ្យមាន​ភាពខុសប្លែក​គ្នា​នៅក្នុង​ការរស់នៅ​របស់​បុគ្គលិកសហគមន៍​នានា​ដែល​បាន​ទទួលរង​ផលប៉ះពាល់ ក៏ដូចជា​បុគ្គលិក​ជួរមុខ​។ក្នុង​ខែមីនាអ្នកឧកញ៉ា ចេ​ន ហ្ស៊ី  បាន​ បរិ ច្ចាគ​ថវិកាចំនួន៣​លាន​ដុល្លា​សហរដ្ឋរ​អាមេរិកជូន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​ការបរិ ច្ចាគ ​ថវិកា​លើកដំបូង​ចំនួន ៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ចំនួន​១​លាន​ដូ​ស កាលពី​ខែធ្នូ​កន្លងទៅនេះ​។ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi) ក៏បាន​សំណូមពរ​ឱ្យ​សម្ព័ន្ធ​រៀបចំ​ឱ្យបាន​រហ័ស​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ជាច្រើនលើក​ជូន​ដល់​បុគ្គលិក​ប្រមាណ​ជាង ៣,៥០០​នាក់​ផងដែរ​។​

​ថ្មីៗ​នេះ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi) បាន​ចុះហត្ថលេខា​ទៅលើ​ភាពជា​ដៃគូ​ក្នុង​រយៈពេល​វែង​ជាមួយ​អង្គការ Caring For Cambodia ដែលជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​ខាង​វិស័យ​អប់រំ​ផ្តោតលើ​សិស្ស​ក្រីក្រ ហើយ​សម្ព័ន្ធ​នឹង​ឧបត្ថម្ភ​ដល់​ការរៀបចំ​អាជីព​ការងារ ដែលជា​គំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ជួយ​តម្រែតម្រង់​ទិសដៅ​ដល់​សិស្សានុសិស្ស​ប្រមាណ ៣,០០០​នាក់ ដែល​មិនទាន់​ទទួលបាន​ការអប់រំ​ច្បាស់លាស់និង​សំដៅ​ជួយ​ដល់​ការស្វែងរក​ការងារ​ធ្វើ​នៅក្រោយ​វិបត្តិ​នៃ​ជម្ងឺ​វីដ​១៩តាមរយៈ ការលើកកម្ពស់​ឱ្យ​ពួកគេ​ទទួលបាន​នូវ​ចំណេះដឹង និង​ជំនាញ​សំខាន់ៗ​ជាច្រើន​។

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក៏បាន​អនុវត្ត​នូវ​ទិសដៅ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ទីក្រុង​រាម ដែលជា​គម្រោង​អភិវឌ្ឍន៍​លើ​ឆ្នេរសមុទ្រ​ដែលមាន​ទំហំ​ដី ៨៣៤​ហិកតា ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​គោលការណ៍​អចលនទ្រព្យ​ប្រកបដោយ​ចីរភាព​។ Canopy Sands Developmentជា​ក្រុមហ៊ុន​ដែលជា​សមាជិក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ បាន​ចាប់ផ្តើម​ធ្វើការ​លើគ​ម្រោ​ង​ដែលមាន​គោលបំណង​កំណត់​អាទិភាព​នៅក្នុង​ប្រទេស​ដោ​យ​ប្រកាន់​ខ្ជាប់​​​ស្តង់ដារ​អន្តរជាតិ​។ ក្រុមហ៊ុន Canopy Sands Development នឹង​ចេញផ្សាយ​នូវ​ការដាក់​សម្ពោធ​​របាយការណ៍​អំពី​បរិស្ថាន សង្គម និង​អភិបាលកិច្ច​របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។​

​នៅក្នុង​យុគសម័យ​មួយ​ដែល​ពហុ​ក្រុមហ៊ុន​នានា​កំពុង​បំពេញ​នូវ​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន អ្នក​ឧកញ៉ាចេ​ន ហ្ស៊ី និង​ក្រុមការងារ​នៃ​ថ្នាក់ដឹកនាំ​របស់គាត់​នៅក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប បាន​ខិតខំ​ធ្វើ​ការមិន​ខ្លាច​នឿយហត់​ដើម្បី​ជា​កម្លាំង​ជម្រុញ​ឱ្យ​ប្រទេស​កម្ពុ​ជាមាន​ស្ថានភាព​ល្អប្រសើរ និង​ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ប្រទេស​ដើម្បី​យកឈ្នះ​ពី​ជម្ងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​។​

​ព្រី​នស៍ ហូល​ឌី​ង គ្រុប(Prince Holding Group)គឺជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​និង​កំពុងមាន​ភាព​​រីកចម្រើន​លឿន​ជាងគេ​មួយ​នៅ​កម្ពុជា ដែលមាន​អង្គភាព​ផ្សេងៗ ផ្តោតទៅលើ​វិស័យ​ស្នូល​ចំនួន​បី គឺ​ការអភិវឌ្ឍ​អចលនទ្រព្យសេវា​ហិរញ្ញវត្ថុនិង​សេវា​អតិថិជន​។​អង្គភាព​អាជីវកម្ម​សំខាន់ៗ​របស់​ក្រុម​ហ៊ុន ព្រី​នស៍ហូល​ឌី​ង គ្រុប (Prince Holding Group) នៅ​កម្ពុជា​រួមមាន​៖ ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាស​ចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ក៏ដូចជា​ក្រុមហ៊ុន Awesome Global Investment Group ផងដែរ​។តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន​​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group)​មាន​អាជីវកម្ម​ជាង​៨០​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ទៅលើ វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ វិស័យ​ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និង​ភេសជ្ជៈ និង​ជីវិត​រស់នៅ ។​ល​។​ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ​គេ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​ទូលំទូលាយ ត្រូវបាន​គេ​រំពឹងថា​នឹង​ដើរ​តួ​ជា​កម្លាំងចលករ​ដ៏​សំខាន់​មួយ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែល​គាំទ្រ​តាមរយៈ​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​ភាពអនុគ្រោះ​ចំពោះ​វិស័យ​ឧស្សាហកម្ម​។​

ដោយមាន​ការប្រើ​បណ្តាញ​ក្រុម​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​ចាក់គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ធ្វើជា​ស្ពាន​ចម្បង​មូលធន​ក្នុងស្រុក និង​អន្តរជាតិ​។ សម្ព័ន្ធ​នេះ​បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​នា​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​។ជា​ឧទា​ហ​រ​ណ៍ ព្រី​នស៍ ហូល​ឌី​ង គ្រុប​កំពុងអភិវឌ្ឍន៍​ទីក្រុង​រាម ដែលជា​គម្រោង​ទេសចរណ៍ និង​លំនៅដ្ឋាន​នា​ពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សម្រាប់​តំបន់​នេះ​សរុប​ប្រមាណ ១៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ចម្ងាយ ១០ នាទី​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ គម្រោង​នេះ​មាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​ពានរង្វាន់ Stevie Awards ត្រូវបាន​ផ្តល់ជូន​នៅក្នុង​កម្មវិធី​ចំនួន ៨ រួមមាន​៖ ពានរង្វាន់ Asia-Pacific Stevie Awards, ពានរង្វាន់ German Stevie Awards, ពានរង្វាន់ Middle East & North Africa Stevie Awards,ពានរង្វាន់ American Business Awards®,ពានរង្វាន់ International Busin​ess Awards®, ពានរង្វាន់ Stevie Awards for Women in Business, ពានរង្វាន់ Stevie Awards for Great Employers និង​ពានរង្វាន់ Stevie Awards for Sales & Customer Service​។ ការ​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់ Stevie Awards ទទួលបាន​ការចូលរួម​ច្រើនជាង ១២,០០០ ជា​រៀង​រាល់ឆ្នាំ​ពី​អង្គការ​នានា​នៅក្នុង​ប្រទេស​ជាង ៧០ ។ ពានរង្វាន់ Stevies ត្រូវបាន​ទទួលស្គាល់​ជាការ​វាយតម្លៃ​ដ៏​ឆ្នើម​ក្នុង​កន្លែងធ្វើការ​នៅ​ទូទាំង​ពិភពលោក ដោយ​ទទួលបាន​ការផ្តល់​កិត្តិយស​ពី​អង្គការ​នានា នៅ​គ្រប់​ប្រភេទ និង​ទំហំ ក៏ដូចជា​មនុស្ស​គ្រប់គ្នា​ដែល​នៅ​ពីក្រោយ​ផងដែរ​៕Ph