ដោយៈអង្គារ៍ហេង/ភ្នំពេញៈតាមរយៈហ្វេសប៊ុកផ្លូវការរបស់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃសៅរ៍ទី ២១ ខែសីហា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញក្នុងនាមលោក ផ្ទាល់ និងមន្ត្រីរាជការក្រោមឱវាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភផ្លែមៀនចំនួន ១.០០០គីឡូក្រាម ដល់រដ្ឋបាលខណ្ឌ។

លោក សុខ ពេញវុធ បានឱ្យដឹងទៀតថា ផ្លែមៀន ដែលលោកអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដើម្បី ចែកជូនដល់មន្ត្រីរាជការ កងកម្លាំង រដ្ឋបាលសង្កាត់ ទីរួមផ្សារ និងកម្លាំងប្រជាការពារខណ្ឌព្រមទាំងក្រុម គ្រូពេទ្យ បានពិសារ ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងវីរក្រុមគ្រូពេទ្យដែលកំពុងបម្រើ ការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ៕