ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ បើយោងលទ្ធផលតេស្តរហ័ស (Rapid Test) និងមន្ទីរពិសោធន៍ជាតិភ្នំពេញ(NPH) ខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ដែលជាករណីឆ្លងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រង របស់ខេត្ត លើបុរស ស្ត្រី ជនជាតិខ្មែរ ចំនួន ២១៥ នាក់ នៅថ្ងៃទី២០ ខែសីហា
និងអ្នកជាសះស្បើយ ចំនួន ២០០ នាក់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ។
នេះបើយោងសេចក្តីប្រកាសព័ត៌មាន ចេញពេលល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ៕/V