ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​លោក​ឧបនាយករដ្ឋមន្ត្រី​ផ្តល់​អំណោយ​សម្ភារ​ឧបត្ថម្ភ​ដល់​យុវជន​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​នៅ​ក្រុង​សិរីសោភ័ណ ដែល​ផ្ទុះ​កូ​វីដ​១៩ ។​

​លោក​ភា ម៉ានិត អនុប្រធាន​មន្ទីរ​សង្គមកិច្ច​និង​ជា​ប្រធាន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ឱ្យដឹង​នៅ ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០២១​ថា​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ចាត់​ទីប្រឹក្សា ជំនួយការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក ឌូ ដា​លី​តូ ដើម្បី​នាំយក​អំណោយ​សម្ភារ​មួយចំនួន ឧបត្ថម្ភ​ដល់​យុវជន​ដែលមាន​ផ្ទុក​សារធាតុ​ញៀន​កំពុង​ទទួល​ការព្យាបាល​ផ្តាច់​សារធាតុ​ញៀន និង​ព្យាបាល​ជម្ងឺ​កូ​វីដ​-១៩ នៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​ជីវិត​ថ្មី​ភ្នំ​បាក់ ស្ថិតនៅ​ភូមិ​ភ្ំ​បាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​អំណោយ​រួមមាន​៖ ១ អង្ករ ចំនួន ៥ តោន ២ មី ២០០ កេស ។​៣ ត្រីខ ២០ កេស ។​៤ ទឹកក្រូច​កូកាកូឡា ៣០ កេស​និង​៥ ទឹក​សុទ្ធ​វី​តា​ល់ ២០០ កេស ៕​សរន