ដោយ: បាយ័ន / សៀមរាបៈ ប្រជាពលរដ្ឋ និងឣ្នកធ្វើដំណើរតាមផ្លូវ បានប្រទះឃើញបុរសម្នាក់អង្គុយស្លាប់ ដោយគ្មាននរណា ស្គាល់អត្តសញ្ញាណឡើយ។

ហេតុការណ៍នោះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះ នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ ក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

កងរាជអាវុធហត្ថក្រុងសៀមរាប បានឱ្យដឹងនៅព្រលប់ ថ្ងៃទី២២ សីហា នេះថា: បុរសនោះ ( សាក សព ) អាយុប្រហែល ៦០ ឆ្នាំ សម្បុរស សក់ស្គូវ កំពស់១,៦៥ម៉ែត្រ ពាក់អាវខ្មៅ ខោខៀវ។

តាមការសន្និដ្ឋានរបស់ លោកគ្រូពេទ្យ បានសន្និដ្ឋានថា: ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ និងពុំមានជំងឺកូវីដ ១៩ទេ។

បច្ចុប្បន្ន សាកសព បានត្រូវយកទៅតំកល់ទុកនៅវត្តព្រះឥន្ទកោសា រង់ចាំសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី៕/V