ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដែលបានឧបត្ថម្ភ នូវផ្លែមៀនប៉ៃលិន (តាង៉ែន) ចំនួន ១ តោន ជូនមករដ្ឋបាលខណ្ឌចំការមន សម្រាប់ចែកជូនដល់ មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលសង្កាត់ ទាំង៥ គណៈកម្មការផ្សារ ទាំង២ និងកម្លាំងសណ្ដាប់ធ្នាប់ របស់រដ្ឋបាលខណ្ឌ ដើម្បីបានទទួលទាន និងក្នុងន័យចូលរួមចំណែក ក្នុងការគាំទ្រលើកទឹកចិត្ត និងលើកស្ទួយ កំរិតជីវភាពរបស់បងប្អូនប្រជាកសិករ ដែលបង្ករបង្កើនផល នូវដំណាំផ្លេមៀនប៉ៃលិន (តាង៉ែន) អោយបានល្អប្រសើរ ៕/V