​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​មច្ឆានុ​

(​ម័​ច​-​ឆា​នុ​)

​នាមសព្ទ​

​ឈ្មោះ​ត្រី​ញី​មួយ​ធំ មាន​រូបសណ្ឋាន​ភាគ​ខាងលើ​ជាម​នុស្ស ភាគ​ខាងក្រោម​ជា​ត្រី នៅក្នុង​សមុទ្រ​, ជា​ស្ដេច​ត្រី មាន​អាយុ​វែង​ណាស់​, មានអំណាច​បង្គាប់​ពួក​ត្រី​ធំៗ​ក្នុង​សមុទ្រ​ឲ្យ​ពាំ​ជញ្ជូន​ដុំថ្ម ដែល​ហនុមាន​កែន​រេហ៍ពល​ស្វា ឲ្យ​ជញ្ជូន​ដុំថ្ម​យក​ពី​ភ្នំ​មក​បោះ​ទម្លាក់​ចង​ថ្នល់​ក្នុង​សមុទ្រ​ទៅកាន់​កោះ​លង្កា​
​ដងនោះ​ពានរិន្ទ​ហនុមាន ក្រេវក្រោធ​ឥត​ស្រាកស្រាន្ត ក៏​ចាប់​នាង​មច្ឆានុ​បាន យក​ធ្វើជា​ប្រពន្ធ​គូ​ស្នេហា​. . . ( រឿង​រាមកេរ្តិ៍ ) ។​

​មមាញឹក​

​កិរិយាវិសេសន៍​

​ដែល​ប្រញឹក​ខ្លាំង​, ដែល​ញឹកញាប់​ពេក​ឥត​ស្រាក​
​មានការ​មមាញឹក​; ធ្វើការ​មមាញឹក ។​

​គុណសព្ទ​

​ដែល​ប្រញឹក​ខ្លាំង​, ដែល​ញឹកញាប់​ពេក​ឥត​ស្រាក​
​មានការ​មមាញឹក​; ធ្វើការ​មមាញឹក ។​

​មួ​

​កិរិយាសព្ទ​

( ស​. ម្វ័ អ​. ថ​. មួ ប្រើ​ជា គុ​. “​ដែល​ងងឹត​, ឈ្លប់​, មិន​ច្បាស់លាស់​, . . . ” ) ក្នាញ់​, ខឹង​ខ្វល់​ក្នុង​ចិត្ត​
​មួចិត្ត​, នាំ​ឲ្យ​មួ ។​
​មួម៉ៅ ( ស​. ម្វ័​មៅ អ​. ថ​. មួម៉ៅ ប្រើ​ជា កិ​. “​ស្រវឹង​ជ្រប់​, វង្វេងស្មារតី​, . . . ” ) ខឹង​ក្នាញ់​, ក្ដៅ​ក្ដួល​, ខឹង​ដាលវ៉ាល​
​ចេះតែ​មួម៉ៅ​ឥត​ស្រាក​, មួម៉ៅ​ក្ដៅចិត្ត ។​
​មួហ្មង ខឹង​ក្នាញ់​ល្អក់​ចិត្ត ។​

​ម៉ៅ​

​កិរិយាសព្ទ​

​រួបរួម​ទាំងអស់​, ទទួល​ដោយ​បូករួម​ទាំងស្រុង​, ទទួល​មុខការ​ឈ្នួល​រួបរួម​សព្វគ្រប់​, ជួល​ឲ្យ​ធ្វើការ​ដោយ​បូករួម​មុខការ​ត្រាតែ​ហើយ​ស្រេច​
​ម៉ៅ​សង់ផ្ទះ​ឲ្យ​គេ​, ជួល​ម៉ៅ ។ និយាយ​ម៉ៅ និយាយ​បូករួម​ទាំងអស់ ។​

​បរិវារ​សព្ទ​

( ស​. មៅ អ​. ថ​. ម៉ៅ ជា កិ​. “​ស្រវឹង​”; គុ​. ” ដែលមាន​រស​នាំ​ឲ្យ​ស្រវឹង ” ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ មួ ថា : មូ​ម៉ៅ ខឹង​រញូរញេញ​, ខឹង​ដាលវ៉ាល​មិន​ស្រាក​
​កុំ​ចូលទៅ​, លោក​កំពុង​មួម៉ៅ ។​

​ម្នេញ​

​កិរិយាសព្ទ​

​ព្រួយ​ប៉ផ្អុក​ឥត​ស្រាក​, ព្រួយ​ចំបែងចិត្ត​
​ចេះតែ​ម្នេញ​ក្នុង​ចិត្ត ។​
​ប្រើ​ជា ន​. ឬ គុ . ក៏បាន : មាន​ម្នេញ​; ទុក្ខ​ម្នេញ ។​