​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ម្រឹកម្រៃ​

​កិរិយាវិសេសន៍​

​ប៉ផ្អែប​ឥត​ស្រាក​, ដែល​សង្រេងសង្រៃ​មិន​ដាច់​
​យំ​ម្រឹកម្រៃ​, កើតទុក្ខ​ម្រឹកម្រៃ ។​

​យួរ​

​កិរិយាសព្ទ​

​ចាប់​កាន់​ព្យួរ​ដោយ​ដៃ​
​យួរ​បង្វេច​, យួរ​ចានស្រាក់ ។​
​លើកជើង​ចម្កយ​ឬ​សំយុង​ដៃ​ចុះ​ដូច​គេ​ព្យួរ​
​យួរជើង​, យួរដៃ ។​
​ចឹក​ឬ​ខាំ​ជាប់​ព្យួរ​ស្តោក​
​មាន់​ចឹក​កង្កែប​យួរ​, ឆ្កែ​ខាំ​មាន់​យួរ​, ពស់វែករនាម​ចឹក​កូន​ក្របី​យួរ ។​

​យោគ​

​កិរិយាសព្ទ​

( ម​. ព​. យោក ) ។​

​នាមសព្ទ​

( សំ​. បា​. ) ការប្រកប​; ការរួបរួម​; ការ​ស្ម័គ្រស្មាគម​, ការ​ចួប​ប្រសព្វ​គ្នា​; ព្យាយាម​; សមាធិ​; ជោគ​; ទ្រព្យ​, សម្បត្តិ​; នក្សត្រឫក្ស​; កិលេស​; រវល់​; ដំណើរ​អំពល់​ចិត្ត​; កល​, ឧបាយ​; ឧបាយកល​; មាយា​; ប្រវ័ញ្ចន៍​, បោកប្រាស់​បំបាត់ ។ ល​។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន សំដៅ​សេចក្ដី​ថា ” ប្រកប​ការ​, កាន់ការ​, ព្យាយាម​, ខំប្រឹង​, ប្រឹង​ធ្វើ​; ប្រឹង​យោល​ខ្លួន​ងោក​ងើបៗ , យោល​ទៅៗ​មកៗ​; លម្អៀងចិត្ត​, បំបែរចិត្ត​ឬ​ធ្វើ​ឲ្យ​ងាកចិត្ត​ទៅរក​” : យោគ​ចិត្ត​ទៅរក ។ យោគ​ពេញទំហឹង ប្រឹង​ពេញកម្លាំង ( ព​. សា​. ) ។ យោគក្ស័យ ( យោ​គ័ក​ក្សៃ ) ដំណើរ​អស់​ព្យាយាម​; ដំណើរ​រសាយព្យាយាម​; ដំណើរ​អស់​រវល់​; ព​. ពុ​. ដំណើរ​អស់​កិលេស ។ យោគក្សេម ( យោ​គ័ក​ក្សែ​ម ) ដំណើរ​ស្រាក​រវល់​, ស្រាក​សេចក្ដី​អំពល់​ចិត្ត​; ព​. ពុ​. ធម៌​ដែល​ក្សេម​ចាក​កិលេស​, ចាក​សេចក្ដី​អំពល់​ចិត្ត ( ព្រះ​និព្វាន ) ។ យោគយល់ ( យោក​— ) យល់​ដោយ​សេចក្ដី​លម្អៀង​, យល់មុខ ។ យោគយាត្រា ( យោក​— ) ដំណើរ​របស់​នក្សត្រឫក្ស : យាមយោគយាត្រា ។ យោគ​វិ​ក្រ័យ ( យោ​គៈ​វិ​ក្រៃ ) ការលក់ដូរ​ដោយ​បំបាត់ ។​ល​។​

​នាមសព្ទ​

​ខ្សែ​តម្បារ​សំប៉ែត​ដែល​ចងភ្ជាប់​ជាមួយនឹង​ស្លោកបាត្រ សម្រាប់​ស្ពាយបាត្រ ( ម​. ព​. យោគ ផង ) ។​

​រកាំរកូស​

​កិរិយាសព្ទ​

​មាន​មោះមៃ​នឹង​គ្នា​មិនសូវ​ស្រាក​; ដែល​ចេះតែ​ប្រដាក់ប្រទុក្ខ​, រើរុះ​, រអាក់រអួល មិនជា​ប្រក្រតី​
​ចេះតែ​រកាំរកូស​នឹង​គ្នា​; មនុស្ស​រកាំរកូស​, ចិត្ត​រកាំរកូស​, គំនិត​រកាំរកូស ។​

​គុណសព្ទ​

​មាន​មោះមៃ​នឹង​គ្នា​មិនសូវ​ស្រាក​; ដែល​ចេះតែ​ប្រដាក់ប្រទុក្ខ​, រើរុះ​, រអាក់រអួល មិនជា​ប្រក្រតី​
​ចេះតែ​រកាំរកូស​នឹង​គ្នា​; មនុស្ស​រកាំរកូស​, ចិត្ត​រកាំរកូស​, គំនិត​រកាំរកូស ។​

​រង៉ែ​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ រង៉ូវ ថា​
​រង៉ែរង៉ូវ ដែល​ពោល​រទូរទាំ​ត្អូញត្អែរ​ឬ​បន្ទោស​រង៉ូវៗ​ឥត​ស្រាក ។​