ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រង្គាត់
កិរិយាវិសេសន៍
ដែលច្រវាត់, ខ្វាត់ខ្វែង, សុសសព្វ : ដើររង្គាត់ ។ ត្រាច់រង្គាត់ ត្រាច់ទៅមកសុសសព្វ : ត្រាច់រង្គាត់ក្នុងវដ្ដសង្សារ អន្ទោលកើតស្លាប់-ស្លាប់កើត ក្នុងវដ្ដសង្សារឥតឈប់ឥតស្រាក ។
រញូរញេញ
កិរិយាសព្ទ
កើតក្ដៅក្ដួលមិនស្រួលចិត្ត; មួម៉ៅព្រោះទាស់ចិត្ត; ក្ដៅមុខក្ដៅមាត់រកកល់គ្រុន
ចេះតែរញូរញេញឥតស្រាក, រញូរញេញរកកល់គ្រុន; ខឹងរញូរញេញ ( និយាយថា រញោរញេញ ក៏មាន, តាមទម្លាប់ប្រើ ) ។
កិរិយាវិសេសន៍
កើតក្ដៅក្ដួលមិនស្រួលចិត្ត; មួម៉ៅព្រោះទាស់ចិត្ត; ក្ដៅមុខក្ដៅមាត់រកកល់គ្រុន
ចេះតែរញូរញេញឥតស្រាក, រញូរញេញរកកល់គ្រុន; ខឹងរញូរញេញ ( និយាយថា រញោរញេញ ក៏មាន, តាមទម្លាប់ប្រើ ) ។
រញៀវ
កិរិយាវិសេសន៍
ដែលរមាស់ឬស្កៀបមិនស្រាក
រមាស់រញៀវ ។
ដែលមូលជុំគ្នាខ្ញៀវ
កូនមាន់រកស៊ីរញៀវ ។
រញ៉ាំរញ៉ូវ
កិរិយាវិសេសន៍
ដែលទន្ទេញទន្ទូររឿយៗដោយសន្សំរករឿងរកហេតុពីនេះពីនោះមិនសូវស្រាក
និយាយរញ៉ាំរញ៉ូវ; សម្ដីរញ៉ាំរញ៉ូវ, មនុស្សរញ៉ាំរញ៉ូវ ។
ដែលក្រវេមក្រវាមស្អេកស្កះពុំសូវច្បាស់
សរសេររញ៉ាំរញ៉ូវ; អក្សររញ៉ាំរញ៉ូវ ។
គុណសព្ទ
ដែលទន្ទេញទន្ទូររឿយៗដោយសន្សំរករឿងរកហេតុពីនេះពីនោះមិនសូវស្រាក
និយាយរញ៉ាំរញ៉ូវ; សម្ដីរញ៉ាំរញ៉ូវ, មនុស្សរញ៉ាំរញ៉ូវ ។
ដែលក្រវេមក្រវាមស្អេកស្កះពុំសូវច្បាស់
សរសេររញ៉ាំរញ៉ូវ; អក្សររញ៉ាំរញ៉ូវ ។
រណ្ដំ
កិរិយាសព្ទ
ដំគ្នារឿយៗ, ប៉ះឬទង្គិចគ្នាដូចគេដំរឿយៗ
ចានរណ្ដំគ្នា ។
ព. ប្រ. រណ្ដំតែគ្នាឯង ប្រទូស្តតែគ្នាឯង ។ ព. ទ. បុ. ចានមួយរាវរណ្ដំតែគ្នាឯង នៅក្នុងលំនៅ ឬក្នុងបន្ទុកមួយចេះតែប្រទូស្តគ្នារឿយៗឥតស្រាក ដូចជាចានក្នុងរាវមួយរណ្ដំគ្នា ។