​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រត្តិចរ​

(​រ័​ត​-​តិ​-​ច​)

​គុណសព្ទ​

( បា​. ឬ សំ​. រា​ត្រិ​— ) ដែល​ចេញ​ចរ​តែ​ក្នុង​វេលាយប់​, ដែល​ចេញ​រកស៊ី​តែ​ក្នុង​វេលាយប់ ។​
​ចោរ​; ព្រាយ​អាកាស​; បិសាច​ដើរ​យប់ ។​
​សត្វ​ដែល​ចេញ​រកស៊ី​តែ​ក្នុង​វេលាយប់ វេលា​ថ្ងៃ​ឈប់​ដេក​
​មៀម​, ទីទុយ​, ខ្លែងស្រាក​, ពព្លាក់​, ជ្រឹង​, ប្រចៀវ​, . . . ជា​សត្វ​រត្តិចរ ឬ រាត្រីចរ ។ វេ​វ​. និសាចរ​, រជនីចរ ។ ព​. ផ្ទ​. ទិវាចរ ។​

​នាមសព្ទ​

( បា​. ឬ សំ​. រា​ត្រិ​— ) ដែល​ចេញ​ចរ​តែ​ក្នុង​វេលាយប់​, ដែល​ចេញ​រកស៊ី​តែ​ក្នុង​វេលាយប់ ។​
​ចោរ​; ព្រាយ​អាកាស​; បិសាច​ដើរ​យប់ ។​
​សត្វ​ដែល​ចេញ​រកស៊ី​តែ​ក្នុង​វេលាយប់ វេលា​ថ្ងៃ​ឈប់​ដេក​
​មៀម​, ទីទុយ​, ខ្លែងស្រាក​, ពព្លាក់​, ជ្រឹង​, ប្រចៀវ​, . . . ជា​សត្វ​រត្តិចរ ឬ រាត្រីចរ ។ វេ​វ​. និសាចរ​, រជនីចរ ។ ព​. ផ្ទ​. ទិវាចរ ។​

​រពឹស​

​កិរិយាសព្ទ​

​នៅ​មិន​ស្ងៀម ចេះតែ​ចាប់​នេះ​ចាប់​នោះ​រឿយៗ​មិន​ស្រាក​
​ឯង​កុំ​រពឹស​ពេក ! ។​
​គុ​. ដែល​ឧស្សាហ៍​ក្នុង​ការលេង​ខុស​ទំនង​
​ក្មេង​រពឹស ។​
​ព​. ប្រ​. រពឹសដៃ ដែលមាន​ព្យាយាម នៅ​ដៃ​មិន​ស្ងៀម ចេះតែ​ចាប់​កាន់ការ​ធ្វើ​នេះ​ធ្វើ​នោះ មាន​ជម្រះ​ស្មៅ​, ដាំ​ដំណាំ​ជាដើម : មនុស្ស​រពឹសដៃ ។ រពឹសមាត់ ដែល​នៅ​មិន​ស្ងៀម​ចេះតែ​រៀន​ទន្ទេញ​នេះ​ខ្លះ​នោះ​ខ្លះ ឬថា​នេះនោះ​មិនសូវ​ស្រាក ។​ល​។ ព​. ទ​. បុ​. រពឹសដៃផ្ទៃឆ្អែត នៅ​ដៃ​មិន​ស្ងៀម​ឧស្សាហ៍​ធ្វើការ​របរ ចេះតែមាន​ស៊ី​មាន​ចាយ​គ្រប់គ្រាន់ ។ ( ព​. កា​. ) : មនុស្ស​រពឹសដៃ បំពេញ​ផ្ទៃ​មិនដែល​ខ្វះ មាន​នេះ​ខ្លះ​នុះ​ខ្លះ ឯ​អ្នក​ខ្វះ​តែង​មករក ។ លក់ដូរ​ឲ្យ​ក៏មាន អ្នក​អត់ឃ្លាន​តែង​មក​ជ្រក អ្នក​នុះ​គេ​មិន​យក ផលប្រយោជន៍​ពី​អ្នកក្រ ។ មានកេរ្តិ៍ឈ្មោះ​ពីរោះ ព្រោះ​គេ​កាន់​ចិត្ត​ដ៏​ល្អ សង្គ្រោះ​អ្នក​ទ័លក្រ ចិត្ត​គេ​-​ស​ស្អាត​ជានិច្ច ។​

​រពុក​

​ឧទានសព្ទ​

​សូរ​ឮ​ដោយ​អ្វីៗ​ដែល​តូចៗ​ធ្ងន់ៗ​ជ្រុះ​តៗ​គ្នា​មិន​ស្រាក​
​ផ្លែស្វាយ​ជ្រុះ​រពុក ( និយាយថា រឌុក ក៏មាន​, តាម​ទម្លាប់​ដែល​សង្កេត​សូរ ) ។​
​រពុករពាក់ ដែល​ជ្រុះ​ឮសូរ​ខ្ពុកៗ​ខ្ពាក់ៗ​រឿយៗ ។​

​រលាក់​

​កិរិយាសព្ទ​

​អង្រួន​ឲ្យ​ក្រឡក​, ឲ្យ​រញ្ជួយ​, ឲ្យ​ធ្លាក់ចុះ​, ឲ្យ​របូត​ចេញ​
​រលាក់​ទឹក​លាង​ដប​, រលាក់​អង្ករ​ក្នុង​ការុង​, រលាក់​ត្រី​ពី​ក្នុង​ត្រក​, ក្រសា​ចឹក​ត្រី​រលាក់​លេប ។​
​ធ្វើ​សំឡេង​ឲ្យ​រន​រន្ថាន់​ចុះក្រោម​
​សូត្រ​បទ​រលាក់​ច្រើន​ជាន់ ។​
​រលាក់រលែក រលាក់​ញែក​រលែក​សំឡេង​តាម​ដំណើរ​បទ​គ្វាម​
​ធ្វើ​បទ​រលាក់រលែក ។​

​គុណសព្ទ​

​ដែល​កម្រើក​លើកដាក់​ប៉ផ្ងាក់ប៉ផ្ងើក​
​រទេះ​រលាក់ ។​

កិរិយាវិសេសន៍​

​ដែល​ហូរ​ឬ​ស្រក់​សស្រាក់ ( ចំពោះតែ​ឈាម )
​ឈាម​រលាក់ គឺ​ឈាម​ហូរ​ឬ​ស្រក់​សស្រាក់ ( ម​. ព​. រឡាក់ ផង ) ។​

​គុណសព្ទ​

​ដែល​ហូរ​ឬ​ស្រក់​សស្រាក់ ( ចំពោះតែ​ឈាម )
​ឈាម​រលាក់ គឺ​ឈាម​ហូរ​ឬ​ស្រក់​សស្រាក់ ( ម​. ព​. រឡាក់ ផង ) ។​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រលើ​, រលែក ថា : រលាក់រលើ រលើ​ដោយ​ភ័ន្ត​ស្មារតី​, ភ័ន្ត​ផ្លូវ​; ពភ្លាក់ពភ្លើ​
​ដើរ​រលាក់រលើ ។ រលាក់រលែក ( ម​. ព​. រលាក់ កិ​. ) ។​

​រលេញ​

​កិរិយាវិសេសន៍​

​ដែល​ញាប់​រន្ថាន់​លំគេញ​
​រត់លឿន​រលេញ ។​
​លឿន​ខ្មាញ់​គគាច​ឥត​ល្អៀង​
​ទឹក​ហូរ​រលេញ​តាម​ប្រឡាយ ។​
​រអឹក​ក្នុង​ចិត្ត​ឥត​ស្រាក​
​ចង់បាន​រលេញ ។​
​ភ្លឹង​គគាច​ឥត​ល្អៀង​
​ផ្លូវត្រង់​រលេញ ។​

​គុណសព្ទ​

​ដែល​ញាប់​រន្ថាន់​លំគេញ​
​រត់លឿន​រលេញ ។​
​លឿន​ខ្មាញ់​គគាច​ឥត​ល្អៀង​
​ទឹក​ហូរ​រលេញ​តាម​ប្រឡាយ ។​
​រអឹក​ក្នុង​ចិត្ត​ឥត​ស្រាក​
​ចង់បាន​រលេញ ។​
​ភ្លឹង​គគាច​ឥត​ល្អៀង​
​ផ្លូវត្រង់​រលេញ ។​