​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រវ៉ាច់​

​កិរិយាវិសេសន៍​

​ដែល​និយាយ​ប៉ប៉ាច់​ឥត​ស្រាក​
​និយាយ​រវ៉ាច់​; សម្ដី​រវ៉ាច់ ។​
​រវ៉ាច់រវ៉ោច ប៉ាច់ៗ​ប៉ោ​ចៗ​ឬ​ប៉ប៉ាច់ប៉ប៉ោច​
​និយាយ​រវ៉ាច់រវ៉ោច​; សម្ដី​រវ៉ាច់រវ៉ោច ។​

គុណសព្ទ​

​ដែល​និយាយ​ប៉ប៉ាច់​ឥត​ស្រាក​
​និយាយ​រវ៉ាច់​; សម្ដី​រវ៉ាច់ ។​
​រវ៉ាច់រវ៉ោច ប៉ាច់ៗ​ប៉ោ​ចៗ​ឬ​ប៉ប៉ាច់ប៉ប៉ោច​
​និយាយ​រវ៉ាច់រវ៉ោច​; សម្ដី​រវ៉ាច់រវ៉ោច ។​

រវ៉ើក​

​កិរិយាវិសេសន៍​

​ដែល​ដើរ​ចរច្រប់​ផ្ងើក​ចុះ​ផ្ងើក​ឡើង​
​ខំ​ដើរ​រវ៉ើក​ទាល់​ល្ងាច​… ។​
​ដែល​និយាយ​រង្វើលៗ​មួយៗ​តែ​មិន​ស្រាក​
​និយាយ​រវ៉ើក​ទាល់​ល្ងាច ។​

​រវ៉ោច​

​កិរិយាវិសេសន៍​

​ដែល​និយាយ​ប៉ោ​ចៗ​ឬ​ប៉ប៉ោច​ឥត​ស្រាក​
​និយាយ​រវ៉ោច​, សូរ​សម្ដី​រវ៉ោច ( ម​. ព​. រវ៉ាច់ ផង ) ។​

​គុណសព្ទ​

​ដែល​និយាយ​ប៉ោ​ចៗ​ឬ​ប៉ប៉ោច​ឥត​ស្រាក​
​និយាយ​រវ៉ោច​, សូរ​សម្ដី​រវ៉ោច ( ម​. ព​. រវ៉ាច់ ផង ) ។​

​រសាយ​

​កិរិយាសព្ទ​

​របូត​កំនួច​, របូត​ចំណង​
​រសាយបង្វេច​, រសាយចំណង ។​
​រសាយកំហឹង បាត់​ខឹង ។ រសាយគំនិត អស់​ផ្លូវ​គិត​, ទាល់គំនិត ។ រសាយចិត្ត អស់​បំណង​;
​ស្រាក​ស្រាល​រយាល​ចាក​សេចក្ដីស្រឡាញ់ ។ រសាយជំនឿ បាត់​ជឿ​ឬ​អន់​ជឿ ។ រសាយដៃ អស់កម្លាំង​ដៃ​, អស់ចង់​កាន់ការ​នោះ​តទៅទៀត​; ទាល់ផ្លូវ​ទាល់​ឧបាយ ។ រសាយព្យាយាម ឃ្លាត​ចាក​ព្យាយាម​, លែង​ចង់​ខំប្រឹង​តទៅទៀត ។ ល ។​

​រហាម​

​កិរិយាវិសេសន៍​

​ដែល​ហូរ​ឬ​ជ្រាប​, លេច រលាបៗ​
​ទឹកភ្នែក​ហូរ​រហាម​; ទឹក​ជ្រាប​រហាម ។​
​ព​. ប្រ​. ដែល​ក្រី​ក្រលំបាក​ខ្លាំង​
​ក្រ​រហាម​។​
​ក្រ​រហាម​ដូច​អណ្ដើក​ចូល​ភ្លើង ដែល​ក្រីក្រ​លំបាកលំបិន​ក្រៃពេក បាន​ព្រឹក​ខ្វះ​ល្ងាច​ព្រួយចិត្ត​ខ្លាំង​បង្ហូរទឹកភ្នែក​រហាម​មិនសូវ​ស្រាក ប្រហែល​ដូច​អណ្ដើក​ប្រទះ​ត្រូវ​ភ្លើង​ឆេះ​ព្រៃ ( ម​. ព​. រហេម ផង ) ។​