ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រឡិករឡាក់
កិរិយាវិសេសន៍
ដែលហៀរឬស្រក់សស្រិកសស្រាក់កខ្វក់គួរខ្ពើម
ទឹកមាត់ហៀររឡិករឡាក់; ឈាមរឡិករឡាក់ ។
គុណសព្ទ
ដែលហៀរឬស្រក់សស្រិកសស្រាក់កខ្វក់គួរខ្ពើម
ទឹកមាត់ហៀររឡិករឡាក់; ឈាមរឡិករឡាក់ ។
រអឹករអាំ
កិរិយាវិសេសន៍
ដែលអរឬភ័យរអឹកមិនស្រាក
អររអឹករអាំ, ភ័យរអឹករអាំ ។
រអែរអូវ
កិរិយាវិសេសន៍
ដែលរង៉ែរង៉ូវមិនសូវស្រាក, រអ៊ូរទាំច្រំដែល
ពោលរអែរអូវ; សម្ដីរអែរអូវ ។
មនុស្សរអែរអូវ មនុស្សដែលរមែងពោលរង៉ែរង៉ូវមិនសូវស្រាក ។
គុណសព្ទ
ដែលរង៉ែរង៉ូវមិនសូវស្រាក, រអ៊ូរទាំច្រំដែល
ពោលរអែរអូវ; សម្ដីរអែរអូវ ។
មនុស្សរអែរអូវ មនុស្សដែលរមែងពោលរង៉ែរង៉ូវមិនសូវស្រាក ។
រោរព
(—រប់)
នាមសព្ទ
( បា. រោរុវ; សំ. រៅរវ ) ឈ្មោះឋាននរកមួយមានសូរសម្រែកកងរំពង ។
គុណសព្ទ
( ព. ប្រ. ) ដែលអនាថាមានទុក្ខវេទនាខ្លាំង ស្រែកថ្ងូរឮរំពងឥតស្រាកឬដែលគគ្រក់កខ្វក់សព្វអន្លើ
មនុស្សរោរព, ផ្ទះរោរព ( ម. ព. មហារោរព ក្នុងពាក្យ មហា ផង ) ។
លេង
កិរិយាសព្ទ
ប្រព្រឹត្តអំពើជាល្បែង, ប្រព្រឹត្តក្នុងល្បែងកម្សាន្តចិត្ត; ប្រព្រឹត្តក្នុងល្បែងភ្នាល់ឬប្រណាំង
លេងសី, លេងអង្គញ់, លេងចត្រង្គ, លេងចំបាប់; លេងបៀ ។
សម្រេចកិច្ចឬប្រព្រឹត្តបែបបទដោយកម្សាន្ដសប្បាយ មិនយកជាការមែន
និយាយលេង; ដើរលេង, ដេកលេង, អង្គុយលេង; ស៊ីលេង ។
លេងកល ប្រើកលឧបាយជន្លជន្លេញ, ចេញកលឧបាយ ។ លេងកាព្យ ញៀនជាប់ចិត្តក្នុងការតែងកាព្យ ។ លេងកំណាព្យ ធ្វើសំបុត្រស្នាមជាកំណាព្យឆ្លើយឆ្លងផ្ញើទៅវិញទៅមករឿយៗ ។ លេងខ្លួន ស្អិតស្អាងតែងខ្លួន ឬធ្វើខ្លួនមិនសូវស្រាក។ លេងភ្លេង វាយដេញដំផ្លុំកូតភ្លេងតន្ត្រីព្រមមូលគ្នា ។ លេងសម្ដី ប្រើសម្ដីម៉េតប្រាយឬលែបខាយ ។ លេងសំនួន ប្រើសំនួន ។ លេង ឫក ប្រើឫកពាខ្ពស់ហួសបែបភាព ។ លេងឲ្យពេញដៃ ទរឲ្យពេញដៃ, ឲ្យអស់យ៉ាង ។ ល ។