ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: កុមារនិងយុវវ័យអាយុចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ទទួលបានបានយុទ្ធនាការចាក់វាក់សាំងពីថ្ងៃទី២៣ខែសីហា ដល់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីបើកយុទ្ធនាការផ្លូវការរបស់ខេត្តនាមណ្ឌលសុខភាពអូរអំបិល ក្រុងសិរីសោភ័ណ កាពីថ្ងៃទី២៣ខែសីហា បានអោយដឹងថា៖ ទីកន្លែងចាក់បានធ្វើនៅតាមមណ្ឌលសុខភាពនិងកន្លែងបន្ថែមមួយចំនួននៃឃុំ សង្កាត់របស់ស្រុកក្រុងទាំង៩ ។
ឯពេលវេលានឹងធ្វើឡើងរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ព្រឹកចាប់ពីម៉ោង៧និង៣០ដល់ម៉ោង១១និង៣០នាទី និងរសៀលចាប់ពីម៉ោង ១៣ ដល់១៦ ល្ងាច។
តាមការប៉ានប្រមាណ នឹងមានកុមារនិងយុវវ័យក្នុងវ័យដូចខាងលើជាង២០មឺុននាក់នឹងត្រូវទទួលការចាក់វាក់សាំងនៅខេត្តបន្ទាយមានជ័យនេះ ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាមានប្រសាសន៍ថា៖ នេះជាយុទ្ធនាការមួយលើកទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានផ្ដល់ជូន ។ ចំណែកឯវ៉ាក់សាំងភាគច្រើនជាជំនួយរបស់ប្រទេសជាមិត្តនិងមួយចំនួនទៀត ជារបស់កម្ពុជាបានបញ្ជារទិញ ។
លោកអ៊ុ រាត្រី បានបានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមនាំយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាលឱ្យបានដាច់ខាត ។
យោងរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសសេចក្ដីជូនដំណឹងចុះថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ ដល់មាតាបីតា ឬអាណាព្យាបាលអោយនាំកូនចៅមកចាក់វាក់សាំការពារជម្ងឺកូវីត១៩ ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១តទៅតាមទីកន្លែងនិងពេលវេលាដែលបានកំណត់ដូចខាងក្រោម៖
ទី១-ក្រុងសិរីសោភ័ណ ចាប់ផ្ដើមពីថ្ងៃទី២៣ សីហា ដល់ថ្ងៃទី៤ កញ្ញា២០២១។
ទី២-ក្រុងប៉ោយប៉ែត ចាប់ផ្ដើមពីថ្ងៃទី២៣ សីហា ដល់ថ្ងៃទី១០ កញ្ញា២០២១។
ទី៣-ស្រុកអូរជ្រៅ ចាប់ផ្ដើមពីថ្ងៃទី២៣ សីហា ដល់ថ្ងៃទី១១ កញ្ញា២០២១។
ទី៤-ស្រុកមង្គលបុរីចាប់ផ្ដើមពីថ្ងៃទី២៣ សីហា ដល់ថ្ងៃទី៤ កញ្ញា២០២១ ។
ទី៥-ស្រុកម៉ាឡៃ ចាប់ផ្ដើមពីថ្ងៃទី២៣ សីហា ដល់ថ្ងៃទី២៩ កញ្ញា២០២១ ។
ទី៦ស្រុកស្វាយចេក ចាប់ផ្ដើមពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១១ កញ្ញា២០២១ ។
ទី៧-ស្រុកថ្មពួក ថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១០ កញ្ញា២០២១ ។
ទី៨-ស្រុកភ្នំស្រុកថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី៨ កញ្ញា២០២១ និងទី៩-ស្រុកព្រះនេតព្រះថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១៣ កញ្ញា២០២១។
ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តបញ្ជាក់ថា៖ការចាកវាក់សាំងជូនកុមារ ត្រូវបានប្រព្រឹត្តទៅនៅតាមមណ្ឌុលសុខភាពក្នុងឃុំសង្កាត់ របស់មាតាបីតា អាណាព្យាលនៃកុមារ យុវវ័យរស់នៅ ។
ហើយពិនិត្យការប្រកាសដើម្បីយកឯកសារពាក់ព័ន្ធមកជាមួយអោយបានត្រូវជាស្រេចផងដែរ៕