​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌចំការមន បានរៀបចំ​ពិធី​ប្រគល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក ហ៊ុន ម៉ា​នី និង​លោកស្រី​យឹម ឆៃ​លីន តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌចំការមន និង​ប្រជា​ការពារ​សង្កាត់​ទាំង ០៥ សរុប ១៨៥​នាក់ ក្រោម​អធិបតីភាព​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន មានការ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលខណ្ឌ​, លោកនាយក​រដ្ឋបាល​ខ​ណ្ឌ និង​លោក​ចៅសង្កាត់​ទាំង​០៥​។​

​អំណោយ​ខាងលើ​សម្រាប់​ចែកជូន ក្នុង​ម្នាក់ៗ​ទទួលបាន​៖,​មី ០១​កេស​តូច​, ត្រីខ ០១​យួរ​, ទឹកដោះគោ​ខាប់ ០៤​កំប៉ុង​, ថ្នាំ និង​ច្រាស​ដុសធ្មេញ ០១​ឈុត​, សាប៊ូ​លុច ០១​ដុំ និង​ថវិកា ២០.០០០​រៀល​៕​