ដោយ:ប.ជ័យ / បន្ទាយមានជ័យ:មន្ត្រីអាជ្ញាធរនិងគ្រូពេទ្យ មកទល់ថ្ងៃទី២៣ខែសីហា ឆ្នាំ២០២១ នៅតែអំពាវនាវឪ្យអ្នកពាក់ព័ន្ធមកយកសំណាករកមេរោគកូវីដ១៩ ពោលគឺ ក្រោយពីជំងឺនេះបានផ្ទុះនៅផ្សារពង្រ ជាកូនផ្សារលក់ម្ហូបអាហារនិងរបស់ប្រើប្រាស់ស្ថិតនៅផ្លូវជាតិលេខ៥៦ ភូមិពង្រសង្កាត់កំពង់ស្វាយ ខាងជើងក្រុងសិរីសោភ័ណ។

យោងក្រុមឆ្លើយតបបន្ទាន់និងគ្រូពេទ្យជួរមុខនៃមន្ទីរសុខាភិបាលខេត្តបន្ទាយយមានជ័យបានបេសកកម្ម ការយកវត្ថុសំណាកវិភាគរកវីរុសកូវីដ-១៩ នៅផ្សារនិងភូមិនេះ ចប់នៅនឹងកន្លែងកាលពីល្ងាចថ្ងៃទី២១ខែសីហា។

លទ្ឋផល ជាបឋមពេលនោះ ក្នុងចំណោម ក្នុងចំណោមអ្នកយកសំណាកចំនួន៦៨៧នាក់ តេស្តរហ័សបានរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៥៦នាក់។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលនិងអភិបាលក្រុងសិរីសោភ័ណ បានអំពាវនាវបន្ថែមថា ៖ សូមបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ឬ ប្រយោល ដើម្បីយកវត្ថុសំណាក និង ចូលរួម អនុវត្តវិធានការ ៣ការពេារ និង៣កុំ ឲ្យបានត្រឹមត្រូវ និង ខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងនោះ នាថ្ងៃទី២២-២៣ខែសីហា ក៏នៅមានអ្នកពាក់ព័ន្ធទៅយកសំណាកនៅមណ្ឌលសាលាបឋមសិក្សាហ៊ុន សែន សូភី ។ក្នុងនោះ ក៏បន្តរកឃើញវិជ្ជមានកូវីដ១៩ មួយចំនួនទៀតផងដែរ ៕សរ