ដោយៈប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីសាលាខេត្តបន្ទាយមានជ័យបានឪ្យដឹងកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២១ ថា លោកអ៊ុំ រាត្រី អភិបាលខេត្តបានជួបសំណេះ សំណាល និងផ្តល់អំណោយស្បៀងអាហារដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យជូនកម្លាំងប្រជាការពារ ១៩៨ នាក់ មកពី៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ ។

អំណោយរួមមាន អង្ករ៥០គក្រ មីថៃ១កេះ ទឹកខ ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវនិងថវិកាខ្លះទៀត ៕សរន