ដោយៈចាន់តូ/ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចក្បែរផ្លូវរថភ្លើង មុខវត្ត ទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងហេតុការណីអគ្គិភ័យនេះ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញជួយអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចជំនាញរថយន្តពន្លត់អគ្គិភ័យ ក៏មានការលំបាកផងដែរ ដោយ សារទីតាំងដែលត្រូវភ្លើងឆាបឆេះនោះ មានស្ថានភាពតូច ចង្អៀត តម្រូវអោយសមត្ថកិច្ចជំនាញត្រូវតទុយោទឹកឆ្ងាយក្នុងការជួយបាញ់ទឹកពន្លត់ ។ ប៉ុន្តែទោះបីជួបការលំបាកប៉ុណ្ណា សមត្ថកិច្ចពន្លត់អគ្គិភ័យ នៅតែប្រឹងប្រែង ជួយអន្តរាមន៍អោយខានតែបាន ។

ក្នុងរង្វង់ប្រតិបត្តិការនេះ ប្រហែលជាកន្លះម៉ោង គ្រោះអគ្គិភ័យនេះ បានរលត់ទៅវិញទាំងស្រុង ។ដោយឡែកមូលហេតុ និង ការខូចខាតមានផ្ទះប៉ុន្មានខ្នងនោះពុំទាន់បញ្ជាក់បាននៅឡើយ៕សរន