​ភ្នំពេញ​៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​បដិសេធចោល ទាំងស្រុង នូវ​ទស្សនៈ​ផ្ទាល់ខ្លួន របស់​អ្នករាយការណ៍​ពិសេស មួយក្រុម​តូច ដែល​ពុំបាន​ផ្តល់ ការយកចិត្តទុកដាក់ ចំពោះ​សារៈសំខាន់ នៃ​ការអនុវត្ត​ច្បាប់ និង​ការប្រព្រឹត្ត ដោយ​ភាពស្មើគ្នា ចំពោះ​ប្រជាពលរដ្ឋ ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ដោយ​ការអត្ថាធិប្បាយ​របស់ អ្នករាយការណ៍​ពិសេស ខាងលើ បង្កឱ្យមាន​ការ​ភ័ន្ត​ច្រ​ទ្បំ និង​ជ្រើស​យកតែ​មួយ​ជ្រុង ហួសហេតុ ស្ថាន​បេសកកម្ម អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ បានចេញ​សេចក្ដីថ្លែងការណ៍​ព័​មាន​មួយ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ នេះ ដើម្បី​ជម្រាបជូន នូវ​ការពិត ដែល​បាន​កើតមានឡើង​។​