ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោល ទាំងស្រុង នូវទស្សនៈផ្ទាល់ខ្លួន របស់អ្នករាយការណ៍ពិសេស មួយក្រុមតូច ដែលពុំបានផ្តល់ ការយកចិត្តទុកដាក់ ចំពោះសារៈសំខាន់ នៃការអនុវត្តច្បាប់ និងការប្រព្រឹត្ត ដោយភាពស្មើគ្នា ចំពោះប្រជាពលរដ្ឋ ទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
ដោយការអត្ថាធិប្បាយរបស់ អ្នករាយការណ៍ពិសេស ខាងលើ បង្កឱ្យមានការភ័ន្តច្រទ្បំ និងជ្រើសយកតែមួយជ្រុង ហួសហេតុ ស្ថានបេសកកម្ម អចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្ដីថ្លែងការណ៍ព័មានមួយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ ដើម្បីជម្រាបជូន នូវការពិត ដែលបានកើតមានឡើង។
សូមអានសេច្ដីថ្លែងការណ៍ព័ត៌មាន ដែលមានខ្លឺមសារទាំងស្រុង ដូចខាងក្រោម៖