ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងលោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ទៅចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែង ចំនួន ៥ខ្នង ស្មេីនឹង ១៣ គ្រួសារ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវរថភ្លើង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមូលហេតុបណ្តាលមកពី ដុតខ្សែភ្លេីង យកស្ពាន់ ។