ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ៤២៨ នាក់ទៀត , ជាសះស្បើយ ៥៧២ នាក់ និងស្លាប់ថ្មី ១៤ នាក់ ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ៣១១ នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ១១៧ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា នេះ កម្ពុជា មានអ្នកឆ្លង សរុប ៩០.៥៣៥ នាក់, អ្នកជាសះស្បើយ ៨៦.៧០២ នាក់ និងអ្នកស្លាប់ ១.៨៣៥ នាក់។ ករណីនាំចូល ពីក្រៅប្រទេស សរុប ១៤.៥១២ នាក់។
សូមអានសេចក្តីជូនព័ត៌មាន ដូចមានខាងក្រោម៖