អនុសាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ ដឹកនាំ​ដោយ លោកស្រី អាន ផល្លា ជា​ប្រធាន រួម​ដំណើរ​ជាមួយ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ និង​សមាជិកា សមាគមនារី​ខណ្ឌ​-​សង្កាត់​ច្រាំង​ចំរេះ​ទី​១ បាន​ចូលរួម​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា មក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជួប​ការលំបាក​ចំនួន ៥ គ្រួសារ ស្ថិតក្នុង សង្កាត់​ច្រាំង​ចំរេះ​ទី​១ ។​