ទទួលទាន​ស៊ុត ១ គ្រាប់​ក្នុង​មួយថ្ងៃ មិនចាំបាច់​ទៅ​ជួប​វេជ្ជបណ្ឌិត

1217
ចែករម្លែក
  • 10
    Shares

​ការសិក្សា​ថ្មី​មួយ​លើកឡើងថា ស៊ុត​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​សរសៃឈាម​បេះដូង​។

​ការទទួល​ទាន​ស៊ុត​មួយ​គ្រាប់​រាល់ថ្ងៃ ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​អត្រា​ថយចុះ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង ជំងឺ​បេះដូង​។ នេះ​បើតាម​ការស្រាវជ្រាវ ចេញផ្សាយ​លើ​ទស្សនា​វ​ដ្តី Heart​។​

​អ្នក​ដែល​ទទួលទាន​ស៊ុត​រាល់ថ្ងៃ​ក៏​ថយចុះ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​ផងដែរ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​ធ្លាប់​ទទួលទាន​ស៊ុត​សោះ​។

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ម​ណ្ឌ​ល​សុខាភិបាល​ប៉េកាំង បាន​ពិនិត្យ​ទិន្នន័យ​ពី​អ្នកចូលរួម​ចំនួន ៤១៦.២១៣ នាក់​ក្នុងប្រទេស​ចិន​។

​នៅ​ការចាប់ផ្តើម​ការសិក្សា អ្នកចូលរួម ១៣,១ ភាគរយ​និយាយថា​ទទួលទាន​ស៊ុត​រាល់ថ្ងៃ និង ៩,១ ភាគរយ​និយាយថា​មិនដែល ឬ កម្រ​ទទួលទាន​ស៊ុត​។​

​ក្រុម​អ្នកចូលរួម​ទាំងនេះ​ត្រូវបាន​តាមដាន​រង្វង់រ​យៈ​ពេល ៩ ឆ្នាំ​ឯណោះ ជាមួយ​អ្នក​ទទួលទាន​ស៊ុត​ជាប្រចាំ មាន​ហានិភ័យ​ទាប​បំផុត​ក្នុងការ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​៕ ដោយ៖ កញ្ញាដាលីស

A box of eggs as four supermarkets have taken products off their shelves in the wake of the egg contamination scare – as the Food Standards Agency says the scale of the problem is higher than previously thought.