នៅ​វត្ត​នាគ​វ័​ន្ត សង្កាត់​បឹងកក់​ទី​២ នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ នេះ ក្រុមការងារ​អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស​អនុសាខា បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ មនុស្សធម៌ ទៅ​ចែកជូន​ដល់ ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ៥០ គ្រួសារ ចាស់ជរា ២០ គ្រួសារ ស្ត្រី​មេម៉ាយ ៥ គ្រួសារ ជនពិការ ១៥ គ្រួសារ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ១០ គ្រួសារ សរុប​ចំនួន ១០០ គ្រួសារ រស់នៅក្នុង​សង្កាត់​បឹងកក់​ទី​២ ។