ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១នេះ មន្ត្រីការិយាល័យផលិតកម្មនិង បសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកហ៊ុន លីអនុប្រធានការិយាល័យផលិតកម្មនិង បសុព្យាបាលបានសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ពេទ្យសត្វស្រុក ឃុំ ភូមិនិងអាជ្ញាធរភូមិ ឃុំ នៅតែបន្តចុះត្រួតពិនិត្យស្ថានភាពជំងឺឆ្លងសត្វនិងផ្សព្វផ្សាយពីជំងឺដុំពកក្រោមស្បែក ស្ថិតនៅក្នុងភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។
ក្នុងគោលបំណងចុះនៃអប់រំផ្សព្វផ្សាយណែនាំនេះគឺប្រាប់ដល់កសិករអំពីរបៀបថែទាំជំងឺដុំពកក្រោមស្បែករួមនិង វិធានការការពារជំងឺនិងការថែទាំអនាម័យសត្វនៅពេលដែលឈឺ និងការស្រង់ស្ថិតិសត្វ ឈឺ និងធ្វើជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វឲ្យបានល្អជៀសវាងការឆ្លងជំងឺពីសត្វមួយទៅសត្វច្រើនបន្តទៀត ។
គួររំលឹកថានៅភូមិទ្រនាមពេជ្រ មានប្រជាពលរដ្ឌដែលជាម្ចាស់សត្វគោសរុបចំនួន១៤០ក្បាល ។ក្នុងនោះឈឺ៧៧ក្បាលកំពុងព្យាបាល(ស្លាប់១ក្បាល)។
ក្នុងសកម្មភាពខាងលើមន្ត្រីជំនាញបានបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងបានចំនួន១៥ទ្រុងសត្វ និងតាមដងផ្លូវព្រមបានចែកថ្នាំសម្រាប់សត្វគោឈឺដុំពកផងដែរ៕សរន