ដោយ៖ រ៉ាម៉ន / កណ្ដាល៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរង ខេត្តកណ្តាល រួមជាមួយតំណាងអង្គការ Water Aid បាននាំយកសម្ភារៈមួយចំនួនធំ ឧបត្ថម្ភដល់រដ្ឋបាលស្រុកល្វាឯម ដើម្បីជួយគាំទ្រដល់ ការងារប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងបានបន្តចុះពិនិត្យ ដំណើរការចាក់វ៉ាក់សាំង ដូសទី២ ជូនដល់កុមារ និងយុវវ័យ ក្រោម ១៨ឆ្នាំ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ទាំងអស់ នៅក្នុងស្រុកល្វាឯម។
ចំពោះសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលលោកអភិបាលរងខេត្ត បានប្រគល់ជូនដល់រដ្ឋបាលស្រុក រួមមាន ម៉ាស់ អាកុល សាប៊ូ ទឹកសុទ្ធ អាវ ស្រោមដៃ និងខិតប័ណ្ណផ្សព្វផ្សាយ អំពីវិធានការការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕/V