​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ បានសម្រេច​ផ្តល់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ អាយុ​១៨​ឆ្នាំ​ឡើង និង​កុមារ -​យុវវ័យ អាយុ​ចន្លោះ​ពី ១២​ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ ដែល​ខកខាន​មិនបាន ទទួល​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​។​

​ក្នុង​ការបន្ត​ផ្តល់​វ៉ាក់សាំង​នេះ នឹងធ្វើ​ឡើង នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ ៕/V​