ដោយៈបាយ័ន/សៀមរាបៈរដ្ឋបាលខេត្ត សៀមរាបបានសម្រេចបន្តកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទនិគមខេត្តសៀមរាបសារជាថ្មី។

ការដាក់តំបន់លឿងទុំនេះគឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបជាបណ្តោះអាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាទី នាថ្ងៃទី២៥ ខែសីហា រហូត ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១៕