ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បាន​អះអាងថា ក្នុង​កិច្ច​សហ​ប្រតិ​បត​ត្តិ​ការ​រវាង​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ នៅ​ទីតាំង​ផ្សារ​ចំនួន​០២​កន្លែង និង​នៅ​ទីតាំង​ភោជនីយដ្ឋាន​តាម​ដងផ្លូវ​ចំនួន​០៥​កន្លែង ដែល​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​ចម្រុះ ចាប់​និង​រឹបអូស​សត្វព្រៃ ៧០​គីឡូក្រាម​។

​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ចំណោម​សាច់​សត្វព្រៃ​សរុប​ទម្ងន់​ជាង​៧០​គីឡូក្រាម នេះ គឺជា​សាច់​សត្វព្រៃ​ចំនួន​យ៉ាង​ហោ​យ ៥ ប្រភេទ ដូចជា សត្វ​សំពោច​វ​ល្លិ៍ អ​ន្ស​ង ក្ងោក ឈ្លូស និង​សត្វ​ជ្រូកព្រៃ ដោយ​រួមមាន​ទាំង​សត្វ​ស្លាប​ចំ​នួ​ជាង​២០​ផ្សេងទៀត​។​

​ប្រភព​ដដែល​បាន​បន្តថា សត្វព្រៃ​រស់​ត្រូវបាន​ជួយសង្គ្រោះ​មានដូចជា អណ្តើក​សោម ចំនួន​០១​ក្បាល និង​អណ្តើកបិទមុខ​ស្នូក​ខ្មៅ​ចំនួន​០៣​ក្បាល​ដែល​សុទ្ធតែជា​ប្រភេទ សត្វ​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​ជាស​កល​៕/PC