​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុម​រដ្ឋអាជ្ញា​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​សីហា​ថា តារា​សិច រ៉ុន ជេ​រ៉េមី​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​​ស្ត្រី​និង​ក្មេងស្រី ២១ នាក់​។​

​លោក​ជេ​រ៉េមី ដែល​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ប្រភេទ X​ជាង ១.៧០០ រឿង​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០​បាន​ក្លាយជា​ប្រធានបទ​នៃ​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​នៅក្នុង​ឧស្សាហកម្ម​​ភាពយន្ត​សិច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​នៅ​ខែ​មិថុនា​ឆ្នាំ ២០២០ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​ស្ត្រី​បី​នាក់​និង​ប្រព្រឹត្ត​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​ទី​បួន​ហើយ​ការបង្ហាញ​ខ្លួន​របស់​គាត់​នៅ​តុលាការក្រុង​ឡូ​ស​អេន​ជេ​ឡេស​​បាន​បង្ក​ឱ្យ​មាន​រលក​នៃ​ការចោទប្រកាន់​បន្ថែម​ជាច្រើន​ទៀត​។​

​ការចោទប្រកាន់​ដំបូង​បាន​កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៦ និង​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ចំនួន ២១ នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ៥១​ឆ្នាំ នេះ​បើ​តាម​រដ្ឋអាជ្ញា​នៃ​ក្រុង​ឡូ​ស​អេន​ជេ​ឡេស​​លោក​ច​ច ហ្គា​ស្កុន​និយាយ​កាលពី​ថ្ងៃ​ពុធ​។​

​ជេ​រ៉េមី ដែល​កាលពីមុន​បានប្រកាស​ខ្លួនឯង​ថា​គ្មាន​ទោសកំហុស​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​។​គាត់​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ​អស់​​មួយជីវិត​ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​៕

លោក​ជេ​រ៉េមី​ប្រឈម​ជាប់គុក​អស់​មួយជីវិត ប្រសិនបើ​ផ្តន្ទាទោស​