ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន (NYTIMES,Straitstimes)៖សហរដ្ឋអាម៉េរិកបានព្រមានហ្វូងមនុស្សដែលព្យាយាមចូលទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល អោយចាកចេញពីតំបន់នេះ នៅពេលអង់គ្លេសនិងអូស្ត្រាលី បាននិយាយអំពី«ការគំរាមវាយប្រហារភេរវកម្ម»ដែលអាចកើតមានខ្ពស់បំផុត។
ការព្រមានមួយប្រាវចេញពី ក្រុងឡុងដ៍ កង់បេរ៉ានិងវ៉ាស៊ីនតោនកាលពីយប់ថ្ងៃពុធ សុំអោយប្រជជនដែលផ្តុំគ្នានៅក្រៅរបងនិងនៅមាត់ទ្វារចូលអាកាសយានដ្ឋានត្រូវចាកចេញទៅកាន់កន្លែងមានសុវត្ថិភាពណាមួយ។
អស់ពេលប៉ុន្មានថ្ងៃមកហើយ ជនជាតិអាហ្វហ្គានីស្ថាននិងជនបរទេសរាប់ម៉ឺននាក់បាននាំគ្នាមកកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzaiក្នុងក្រុងកាប៊ុលយ៉ាងពពាក់ពពូន ដោយសង្ឃឹមបានភៀសខ្លួនចេញពីគារគ្រប់គ្រងរបស់ក្រុមតាលីបង់។
ការព្រមានសន្តិសុខពេលនេះមិនធម្មតា ដោយក្រសួងការបរទេសអាម៉េរិកបាននិយាយថា«អ្នកនៅមាត់ទ្វារAbbey មាត់ទ្វារខាងកើតឬខាងជើង គួរចាកចេញជាបន្ទាន់នៅពេលឥឡូវ»។
ការព្រមាននេះកើតឡើងចំពេលនៅមានជនជាតិអាម៉េរិកប្រមាណ១.៥០០នាក់ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយនិងកំពុងធ្វើដំណើរមកកាន់អាកាសយានដ្ឋានអោយបានមុនកាលកំណត់ចុងក្រោយថ្ងៃ៣១សីហា។ក្នុងពេលជាមួយគ្នា ជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ក៏កំពុងរង់ចាំនៅក្រៅរបងអាកាសយានដើម្បីបានឳកាសបានចូលទៅខាងក្នុង។
ក្រសួងការបរទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាមានការគំរាមខ្ពស់ណាស់អំពីការវាយប្រហារភេរវកម្ម។វាបាននិយាយថា«កុំធ្វើដំណើរទៅអាកាសយាដ្ឋានអន្តរជាតិក្រុងកាប៊ុល។បើអ្នកស្ថិតនៅក្នុងតំបន់អាកាសយានដ្ឋាន ចូរទៅកាន់កន្លែងមានសុវត្ថិភាពនិងរង់ចាំការណែនាំបន្ត»។
ចំណែករដ្ឋាភិបាលក្រុងឡុងដ៍បានចេញការព្រមានស្រដៀងគ្នា និងថា«បើអ្នកអាចចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាពតាមមធ្យោបាយផ្ទាល់ខ្លួន អ្នកគួរធ្វើវាភ្លាម»។
គេមិនដឹងថាអ្វីនាំអោយមានការប្រមានបន្ទាន់ដូច្នេះ តែមន្ត្រីអាម៉េរិកជាន់ខ្ពស់ម្នាក់បាននិយាយថា ផ្នែកចារកម្មអាម៉េរិកបានតាមដានឃើញការគំរាមជាក់លាក់នៅអាកាសយានដ្ឋាននេះចេញមកពីសាខាក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថាន ដែលបានធ្វើការវាយប្រហារជាច្រើននៅប៉ុន្មានឆ្នាំមកនេះ។
នៅថ្ងៃព្រហស្បតិ៍ទី២៦សីហានេះហ្វូងមនុស្សព្យាយាមភៀសខ្លួនចេញនៅតែសំរុកទៅកាន់អាកាសយានដ្ឋានទោះជាមានការព្រមានអំពីការប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមដែលអាចកើតមាន។
អ្នកការទូតលោកខាងលិចម្នាក់ដែលមានវត្តមាននៅអាកាសយានដ្ឋាននេះបាននិយាយថា អ្នកកាន់ទិដ្ឋាកាឬលិខិតឆ្លងដែនអាម៉េរិកប្រមាណ១.៥០០នាក់កំពុងព្យាយាមចូលក្នុងអាកាសយានដ្ឋាននៅឡើយ។យន្តហោះដឹកជញ្ជូនបង្កើនជើងហោះហើរឡើងវិញនៅថ្ងៃនេះក្រោយបន្ថយកាលពីថ្ងៃពុធ៕
មនុស្សរាប់ម៉ឺននាក់ពពាក់ពពូននៅក្រៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុលនៅថ្ងៃ២៦សីហានេះ ទោះជាមានការព្រមាន