ដោយ:រ៉ាម៉ន/ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះនៅសាលា សង្កាត់បឹងត្របែកក្រុមការងារអនុសាខាកាក បាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌនិងជាប្រធានគណៈកម្មាធិការ អនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារចាស់ជរា១០គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ។
អំណោយមនុស្សធម៌ផ្តល់ជូនរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស ជែលលាងដៃ និងថវិកាមួយចំនួន ៕/PC