ដោយៈចាន់តូ/ភ្នំពេញៈ ស្ត្រីវ័យកណ្ដាលម្នាក់ រាយខ្សែដោតឌុយភ្លើងទៅតូបលក់ដូរ ដើម្បីសាកទូរស័ព្ទ មិនបានពិនិត្យមើលខ្សែភ្លើងដាច់ដែលប៉ះរោងសរសរដែក បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីពេទ្យ កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅជិតផ្សាព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះ ឈ្មោះ ម៉ាន់ ស្រីដា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់សាច់មាន់ ជិតផ្សាព្រៃទា ស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុ ។
ក្រោយពីកើតមានករណីខាងលើ សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ហើយរាយការណ៍ទៅជំនាញកោសល្យវិច័យ គ្រូពេទ្យ ដើម្បីពិនិត្យសំណាក មុនប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕