ដោយៈគ្រញូង/បាត់ដំបង: កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជូនមុខសញ្ញាចោរលួចកាត់ខ្សែភ្លើងពេលយប់ម្នាក់ទៅតុលាការអនុវត្តតាមច្បាប់។ ជនរូបនេះត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចាប់ខ្លួនបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យខាងលើឈ្មោះ ស៊ិន សុផល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានខ្សែ ភ្លើងប្រវែង៥០ម៉ែត្រ ដង្កាប់ពណ៌ខៀវចំនួន១ និងកង់ពណ៌ផ្កាឈូកចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ
ខេត្ត ដើម្បីចាត់ការតាមច្បាប់។ រីឯខ្សែភ្លើងបានប្រគល់ជូនជនរងគ្រោះវិញ៕