ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ បើយោងលទ្ធផលតេស្តរហ័ស (Rapid Test ) និងមន្ទីរពិសោធន៍ជាតិភ្នំពេញ (NPH) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរកឃើញ អ្នកវិជ្ជមានកូវីដ ១៩ ថ្មី ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងពលករខ្មែរវិលត្រឡប់ ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រី ជនជាតិខ្មែរ ចំនួន ១៤៤ នាក់ នៅថ្ងៃទី២៥ ខែសីហា និងអ្នកជាសះស្បើយ ចំនួន ៥១ នាក់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។
នេះបើយោងសេចក្តីប្រកាសព័ត៌មាន ចេញពេលល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ៕/V