ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាជ្ញា​ធរមាន​សមត្ថកិច្ច កាលពី​ល្ងាច ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ បាន​បិទ​ផ្អាក​ដំណើរការ ជា​បណ្ដោះ​អាស​ន្ន្ នូវ​អាជីវកម្ម​សាខា ធនាគារ អេស៊ីលីដា (ACLEDA Bank ) ស្រុក​ភ្នំស្រុក ស្ថិតនៅ​ឃុំ​ស្រះ​ជីក ទីរួមស្រុក​) ខេត្តបន្ទាយមានជ័យ ដោយសារតែ​ប្រធាន សាខា ធនាគារ អេស៊ីលីដា ស្រុក​ភ្នំ ស្រុក​នេះ វិជ្ជមាន​កូ​វីដ​១៩ ។ ប៉ុន្តែ​ចំណែក​បុគ្គលិក ១៦ នាក់ អវិជ្ជមាន ក្រោយពេល យក​សំណាក​ពិនិត្យ រួចមក ។ នេះ​បើតាម​លោក ជូ បុត្រ អភិបាលស្រុក​ភ្នំស្រុក បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែសីហា នេះ​។​

​លោក ជូ​បុត្រ បាន​បន្តថាៈ លោក​ប្រធាន​សាខា​នោះ មានឈ្មោះ សេង កុសល ភេទ​ប្រុស មាន​ទីលំនៅ ក្នុង​ក្រុង​សិរីសោភ័ណ ។​

​ចំណែក​លោកគ្រូ​ពេទ្យ ថំ សារឹម ប្រធាន​មន្ទីរពេទ្យ​ង្អែ​ក​ភ្នំស្រុក បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹង​នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ​ថាៈ គ្រូពេទ្យ​ជូរ​មុខ បាន​យក​សំណាក​បុគ្គលិក សាខា​ធនាគារ​នេះ និង​អ្នកពាក់ព័ន្ធ ចំនួន ១៦ នាក់ ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ ១៩ ដោយ​លទ្ធផល​តេស្ត​រហ័ស អវិជ្ជមាន​ទាំងអស់ ៕/V​-PC