ដោយៈ បូកគោ / កំពត: សេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពត នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សប្រុសស្រី ១៣០ នាក់ បានជាសះស្បើយ ពីជំងឺកូវីដ១៩ និងបានរកឃើញ អ្នកវិជ្ជមានថ្មី ចំនួន ២២ នាក់។
ខ្លឹមសារក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថាៈ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាក រកមេរោគកូវីដ១៩ និងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល គឺបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ២២ នាក់។ ជាមួយនោះ ក៏មានអ្នកជំងឺប្រុសស្រី ចំនួន ១៣០ នាក់ បានជាសះស្បើយផងដែរ។
តាមរយៈលទ្ជលថ្មីនេះ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្ត មានអ្នកជំងឺកូវីដ១៩ សរុប ៣.៦០៩ នាក់ ក្នុងនោះកំពុងសម្រាកព្យាបាល ១០៣ នាក់ បានជាសះស្បើយ ៣.៤៤០ នាក់ និងស្លាប់ ចំនួន ៦៦ នាក់៕/V