​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ លោក ជា ពិសី អភិបាលខណ្ឌ ប្ញ​ស្សី​កែវ បាន​ដឹកនាំ​មន្ត្រី​ចំណុះ រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ សង្កាត់​ទួល​សង្កែ​ទី​២ ក្រុមប្រឹក្សា​សង្កាត់ នគរបាល មេភូមិ និង​ប្រជា​ការពារ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃ​បំផុត​របស់ សម្ដេច​អគ្គ​មហា សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មក​ឧបត្ថម្ភ​ជូន​ដល់ ប្រជាពលរដ្ឋ ចំនួន ២០០ គ្រួសារ រស់នៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩ ជាពិសេស អ្នកជំងឺ​បំប្លែង​ថ្មី ប្រភេទ ដែល​តា​។​

​ក្នុងការ​ចុះសួរសុខទុក្ខ​នេះ ក្រុមការងារ ដឹកនាំ​ដោយ លោក ជា ពិសី បាន​នាំនូវ អំណោយ​ដ៏​ថ្លៃថ្លា​បំផុត របស់​សម្ដេច​ទាំង​ទ្វេ ដែល​ផ្ដល់​តាមរយៈ លោក​អភិបាល​រាជធានី​ភ្នំពេញ មក​ឧបត្ថម្ភ​ដល់​បងប្អូន​ទាំង ២០០ គ្រួសារ ដោយ​ក្នុង ១ គ្រួសារៗ ទទួលបាន​អង្ករ ២៥ គ​.​ក មី​១​កេស ត្រីខ​១​យួរ និង​ទឹក​ស៊ី​អុ​ី​វ ១ យួរ​៕/V​