ដោយៈមុនីរ័ត្ន/ភ្នំពេញៈស្ត្រីខ្មែរចំនួន១២នាក់ដែលរងគ្រោះដោយការជួញដូរនៅប្រទេសចិនត្រូវបានជួយសង្គ្រោះវិ​ល​ត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជាបានសហការជាមួយអាជ្ញាធរចិនជួយដល់ពួលគេ។

លោក កុយ គួង (រូបឯកសារ)

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានឲ្យដឹងនៅយប់ថ្ងៃទី២៦ ខែសីហា នេះថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីងប្រទេសចិននៅថ្ងៃទី២៦ សីហា នេះ បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុលបានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២រូបដែលរងគ្រោះដោយការជួញ ដូរ វិលត្រឡប់ទៅកម្ពុជាវិញ ដែលគ្រោងមកដល់នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង៣:៣០ល្ងាច តាមជើងយន្តហោះ K6669 ៕សរន