អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានឲ្យដឹងនៅយប់ថ្ងៃទី២៦ ខែសីហា នេះថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីងប្រទេសចិននៅថ្ងៃទី២៦ សីហា នេះ បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុលបានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២រូបដែលរងគ្រោះដោយការជួញ ដូរ វិលត្រឡប់ទៅកម្ពុជាវិញ ដែលគ្រោងមកដល់នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង៣:៣០ល្ងាច តាមជើងយន្តហោះ K6669 ៕