ដោយៈបាយ័ន/ឧត្ដរមានជ័យៈនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ លោក ប៉ែន កុសល្យ អភិបាលខេត្ត ឧត្ដរមានជ័យ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ជូនគ្រូសារអតីតយុទ្ធជនចំនួន ២០៨ គ្រួសារនៅស្រះទឹកតេជោ ភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ។
ងំណោយក្នុងមួយគ្រួសារទទួលបាន អង្ករមួយការ៉ុង, មីមួយកេស, ទឹកត្រីមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ, ប៊ីចេង មួយថង់, អំបិលពីរថង់ ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្ដេចតេជោ នាយរដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជន។

អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋទាំងទាំងអស់កុំភ្លេចអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៣កុំនិង៣ការពារនិងសូមអញ្ជើញប្រជាពលរដ្ឋទូទាំងខេត្តឧត្ដរមានជ័យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាតាមពេលវេលា និងទីកន្លែងដែលដែលបានកំណត់។

បន្ទាប់ពីចុះសួរសុខទុក្ខរួចលោកអភិបាលខេត្ត ព្រមទាំងក្រុមការងារអមដំណើរបានអញ្ជើញដាំដើមផ្កាសាគឺរ៉ា អមសងខាងផ្លូវ នៅចំណុចវាលឈ្លីក ឃុំពង្រ ស្រុកចុងកាល់ នៅតាមដងផ្លូវជាតិលេខ ៦៨ ដើម្បីលម្អដងផ្លូវ ឲ្យកាន់តែមានសោភ័ណភាព៕សរន