​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក បិ​ន​នី ហ្គាន កាលពី​ថ្ងៃ​ពុធ​ទី​២៥​សីហា​បាន​អះអាង​ថា​អ៊ីរ៉ង់​នៅសល់​ពីរ​ខែ​ទៀត​នឹង​មាន​សមត្ថភាព​ផលិត​​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​ហ្គាន​បាន​ធ្វើ​សេចក្តីថ្លែងការ​ណ៍​បែបនេះ​នៅ​ចំពោះមុខ​ការជួបប្រជុំរ​បស់​ឯកអគ្គរដ្ឋទូត​ចំនួន ៦០​នាក់​នៅ​ទីក្រុង​តែ​ល​អាល់​វីវខ​ណៈ​លោក​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បង្កើត​​ផែនការ​បង្ការ​ថ្មី​ដាច់ដោយឡែក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ។​

​លោក​ហ្គាន​បាន​ប្រាប់​ក្រុម​ឯកអគ្គ​រដ្ឋទូត​ទាំងនោះ​ថា “​អ៊ីរ៉ង់​នៅសល់តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​ទទួលបាន​វត្ថុ​ធាតុ​ចាំបាច់​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​”​។​

​អ៊ីរ៉ង់​បាន​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បាន​រឹតត្បិត​ការ​ស្តុក​ទុក​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​និង​ចំនួន​រោងចក្រ​ដែល​អាច​ប្រើ​ដើម្បី​​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​នីញ៉ូ ដែល​ជា​ជំហាន​សំខាន់​ក្នុង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។​

​អាជ្ញាធរ​អ៊ីរ៉ង់​បាន​គោរព​តាម​លក្ខខណ្ឌ​ភាគច្រើន​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ រហូតដល់​ឆ្នាំ ២០១៩​នៅ​ពេល​ពួកគេ​បាន​ប្រកាស​ថា​ពួកគេ​បាន​ស្តុក​ទុក​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​ហួស​ដែន​​កំណត់​របស់​ខ្លួន​។​

​ក្រោយមក​រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់​បាន​ប្រកាសថា​ខ្លួន​នឹង​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ​ទៀត​ទេ​បន្ទាប់​ពី​ឧត្តមសេនីយ៍​អ៊ីរ៉ង់​លោក កា​សេម សូឡី​ម៉ា​នី​ត្រូវបាន​សម្លាប់​​នៅក្នុង​ការវាយប្រហារ​ដោយ​ដ្រូ​ន​របស់​អាម៉េរិក​នៅ​ខែ​មករា​ឆ្នាំ ២០២០ ។​

​ការអត្ថាធិប្បាយ​របស់​លោក​ហ្គាន​កើត​ឡើង​តែ​មួយ​ថ្ងៃ​មុន​ពេល​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ណា​ហ្វតា​លី បិ​ន​ណេ​ត​ត្រូវ​គេ​រំពឹងថា​នឹង​បង្ហាញ​ផែនការ​ជំនួស​មួយ​សម្រាប់​សមត្ថភាព​​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដល់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន នៅឯ​សេត​វិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕ុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំ

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក បិ​ន​នី ហ្គាន អះអាង​ថា​ពីរ​ខែ​ទៀត​អ៊ីរ៉ង់​នឹងមាន​សារធាតុ​ផលិត​អាវុធ​នុយក្លេអ៊ែរ​