ដោយៈ វណ្ណៈ / ព្រះសីហនុៈ យុវជន​ម្នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន កាលពី​រសៀល ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ករណី ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា (​គប់​រថយន្ត​) តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃទី​២១ ខែសីហា កន្លងទៅនេះ ។​

​កងរាជអាវុធហត្ថ ស្រុក​ព្រៃនប់ បានបញ្ជាក់​ថាៈ ជនសង្ស័យ មានឈ្មោះ ង៉ែត ភារ​ម្យ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ជាង​ឡាន ទីលំនៅ បច្ចុប្បន្ន ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ យោងតាម​ពាក្យ បណ្តឹង​របស់​ឈ្មោះ មួង ទូច ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជា​ម្ចាស់​រថយន្ត​រងគ្រោះ​។

​ជនសង្ស័យ ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ បញ្ជូន​មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នី​តី​វិធី​ច្បាប់​៕/V​-PC