លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ឆ្នាំង រួមជាមួយប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានអំពាវនាវដល់បងប្អូន ពុកម៉ែ ប្រជាពលរដ្ឋ ដែលពុំទាន់បានមកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សូមរួសរាន់ មកទទួលការចាក់ ឱ្យបានគ្រប់គ្នា តាមការជូនដំណឹង របស់អាជ្ញាធរមូលដ្ឋាន ដើម្បីការពារសុខភាព របស់បងប្អូន និងបញ្ចប់យុទ្ធនាការ តាមការកំណត់ របស់រាជរដ្ឋាភិបាល។