ដោយៈ សុផល / ភ្នំពេញ៖ ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប រតនគីរី កែប ត្បូងឃ្មុំ ក្រចេះ និងខេត្តកោះកុង បានបន្តខិតខំយកចិត្តទុកដាក់ ចុះត្រួតពិនិត្យថែទាំ គុណភាពផ្លូវថ្នល់ជាតិ លើកំណាត់ផ្លូវជាតិលេខ៥ លេខ៦ លេខ៨ លេខ៣៣ លេខ៤៨ លេខ៧៣ លេខ៥៦ លេខ៥៧ លេខ៦៧ លេខ៦៨ លេខ៧៣ លេខ៦៤ លេខ៧៨ លេខ៤៨-៥ លេខ៣៣A និងផ្លូវថ្នល់ជាច្រើនខ្សែ ផ្សេងទៀត ដែលបានរងការខូចខាត ក្លាយជាជង្ហុក សំបុកមាន់ ត្រូវបានជួសជុល ផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងថាៈ ប្រសិនប្រជាពលរដ្ឋ ជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុក សំបុកមាន់ សូមចូលរួមសហការ ក្នុងការថត រាយការណ៍ មកក្រសួង ដោយប្រើប្រាស់ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីជាការចូលរួមថែរក្សា ផ្លូវថ្នល់របស់យើង អាចប្រើប្រាស់ បានយូរអង្វែង៕/V-PC
សូមទាញយកកម្មវិធីថែទាំផ្លូវឥតគិតថ្លៃ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android