ដោយៈ ជា សីហៈ​/​ភ្នំពេញ ៖ អង្គការ​BirdLife International Cambodia Program បាន​អះអាងថា សហគមន៍​អូរ​គូ​គី ដែលជា​សហគមន៍​មួយ​នៅក្នុង​ដែន​ជម្រក សត្វព្រៃ​លំផាត់​មិនមាន​វត្តមាន​សត្វ​ត្រយង​ចង្កំ​កស​ទេ ។

​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ខែ កក្កដា ឆ្នាំ​២០២១ គណៈកម្មការ​សហគម​ន៍ អូរ​គូ​គី​និង​ក្រុម​អ្នក​អភិរក្ស​វ័យក្មេង​បាន​ផ្តោតទៅលើ​ការសិក្សា​ស្វែងរក​ទ្រនំ​ត្រយង​ចង្កំ​កស​ក្នុង​សហគមន៍​ខ្លួន​និង​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ក្រោម​ការបណ្តុះបណ្តាល​គាំទ្រ​ពី​សំណាក់​បុគ្គលិក​បច្ចេកទេស​របស់​អង្គការ​BirdLife ប៉ុន្តែ​មិនបាន​ជួបប្រទះ​ទេ​។

​ប្រភព​ដដែល​បាន​អះអាងថា ទោះជា​យ៉ាងណា​គណកម្មការ​សហគម​ន៍​បាន​កត់ត្រា បាន​នៅ​សត្វ​សំខាន់ៗ​ផ្សេងទៀត​ដូចជា​ត្រសេះ​ដំរី ទីទុយ​ធំ មៀម​តូច​ព្រៃ និង​សេក សោម​ជាដើម​៕​/PC