ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោង​តាម​ក្រសួង​សុខាភិបាល​និង​សេវាកម្ម​មនុស្សជាតិ​បានឱ្យដឹងថា ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ដេក​នៅក្នុង​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​​ដល់ ១០០.០០០ នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​សីហា ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៨ ខែ​មកនេះ ខណៈ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវី​ដ​១៩​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​ខណៈ​មេរោគ​​បំ​ប្លែងខ្លួន Delta កំពុង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​។​

​ការ​ចូល​ដេក​ព្យាបាល​កូវី​ដ​១៩​នៅ​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ទ្វេ​ដង​ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ​។ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ មនុស្ស​ជាង ៥០០​នាក់​ដែល​​មាន​ជំងឺ​កូវី​ដត្រូវបាន​បញ្ជូនទៅម​ន្ទីរ​ពេទ្យ​រៀង​រាល់​ម៉ោង​ជា​មធ្យម នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​។ ​យោង​តាម​ការ​រាប់​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​ឱ្យដឹងថា សហរដ្ឋ​អាម៉េរិក​បាន​ឈាន​ដល់​កម្រិត​កំពូល​មិន​ធ្លាប់​មាន​សម្រាប់​ការ​ចូល​ដេក​ព្យាបាល​មន្ទីរពេទ្យ​នៅ​ថ្ងៃទី ៦ ខែ​មករា នៅពេលដែល​មាន​អ្នកជំងឺ​កូរ៉ូណា​ចំនួន ១៣២.០៥១ នាក់​ដេក​នៅលើ​គ្រែ​មន្ទីរពេទ្យ​។​

​ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ពង្រីក​យ៉ាង​ឆាប់រហ័ស​នៅ​ដើមឆ្នាំ ២០២១ ការ​ចូល​ដេក​នៅ​មន្ទីរពេទ្យ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត គឺ ១៣.៨៤៣ នាក់​នៅ​ថ្ងៃទី ២៨ ខែ​មិថុនា​ឆ្នាំ ២០២១​។​

​ទោះយ៉ាងណា ការ​ឆ្លងកូវី​ដ​១៩​បាន​កើនឡើង​ភ្លាមៗ​នៅ​ខែ​កក្កដា​ដោយសារ​តែ​មេរោគ​បំ​ប្លែងខ្លួន Delta​។ ​ភាគខាងត្បូង​នៃ​សហរដ្ឋ​អាម៉េរិក​គឺជា​ចំណុចកណ្តាល​នៃ​ការផ្ទុះ​មេរោគ​ចុងក្រោយ​នេះ ប៉ុន្តែ​ការ​ដេក​នៅ​មន្ទីរពេទ្យ​កំពុង​កើនឡើង​នៅ​ទូទាំង​ប្រទេស​។​

​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល​និង​សេវាកម្ម​មនុស្សជាតិ​បានឱ្យដឹងថា រដ្ឋ​ផ្លរីដា​មាន​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​សម្រាក​នៅ​មន្ទីរពេទ្យ​ច្រើនជាងគេ តាម​ពីក្រោយ​ដោយ​រដ្ឋ​តិច​សាស់ និង កាលីហ្វ័​រញ៉ា​។ គ្រែ​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន ៩៥ ភាគរយ​ត្រូវបាន​ដាក់​អ្នកជំងឺ​នៅ​រដ្ឋ​អា​ឡា​បា​ម៉ា ផ្លរីដា និង ច​ច​ចៀ​៕

​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​កូវី​ដ​១៩ កើនឡើង​ដល់​ខ្ទង់ ១០ ម៉ឺន​នាក់