ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្តសៀបរាប បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន ៧៥ នាក់ ជាសះស្បើយ ចំនួន ១៣៤ នាក់ និងស្លាប់ចំនួន ៣ នាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។
អ្នកជាសះស្បើយទាំង១៣៤នាក់ ខាងលើ ក្រុមគ្រូពេទ្យ បានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅ លំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃជាបន្តទៀត។
នៅថ្ងៃនេះដែរ មានករណីស្លាប់ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣ នាក់ ដូចមានរាយ នាមខាងក្រោម៖
១-ឈ្មោះ សេ សា ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋានភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥:១០នាទីដោយសារ ជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២-ឈ្មោះ យ៉ោក មុំ ភេទប្រុស អាយុ៥៩ឆ្នាំ អាសយដ្ឋានភូមិវត្តស្វាយ សង្កាត់សាលា កំរើក ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦:១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
៣-ឈ្មោះ លួន ផរ ភេទស្រី អាយុ៣៨ឆ្នាំ អាសយដ្ឋានភូមិវត្តល្វា ឃុំស្ពានត្នោត ស្រុកជីក្រែង ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤:៥ ០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧.៥៥៦ នាក់ បានព្យាបាល ជាសះស្បើយ ចំនួន ៦.៦២៩ នាក់ ស្លាប់ ៧៧ នាក់ និង ៨៥០ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុ កោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះ ដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕/V-PC