ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេច បន្តអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន រយៈពេល ១ (មួយ) សប្តាហ៍ទៀត ចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ។
នេះបើយោងសេចក្តីសម្រេច ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ នៅភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ៕/V